ព្រះខ័នរាជ​ស្វាយរៀងឈ្នះ​​ក្រុម​មក​ពី​ម៉ាឡេស៊ី ៣-១ ក្នុង​ពាន​មិត្ត​ភាព​អាស៊ី​

ក្លិប​ ព្រះ​ខ័នរាជ​ស្វាយរៀង​បាន​យក​ឈ្នះ​​ក្លិប Petaling Jaya Rangers ដោយ​លទ្ធផល​៣ទល់នឹង១ ក្នុង​​ថ្ងៃ​បើកឆា​ក​ការប្រកួត​បាល់ទាត់​ពានរង្វាន់​មិត្តភាព​ Asian Club  Pre-Season Championship 2017 នៅ​រសៀល​ថ្ងៃ​ពុធ ទី០១ ខែកុម្ភៈ នា​ពហុកីឡដ្ឋាន​ជាតិ​។
៣គ្រាប់​ របស់​ក្រុម​​ព្រះខ័នរាជស្វាយរៀង​ រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធនីហ្សេរីយ៉ា Moneka Obi នៅនាទី៣៨ និង​ ៧១ ខណៈ​មិត្តរួម​ក្រុម សារ៉េត គ្រីយ៉ា ទាត់​ចូល​នៅនាទី​៥៤​។ ចំណែក​មួយ​គ្រាប់​របស់​ PJ Rangers រក​បាន​នៅនាទី៧៤​។ 
សម្រាប់​គូ​បន្ទាប់​នៅ​ម៉ោង​៧​យប់​ គឺ​ជា​ការប៉ះគ្នា​រវាង​​ក្លិប​ក្រសួងការពារ​ជាតិ និង Warriors FC របស់​សឹង្ហបុរី៕
អត្ថបទ ៖ កីឡាដេលី
អត្ថបទ ៖ អភ័យវង្ស

Leave a Reply

Your email address will not be published.


*


Scroll Up