ចប់​៩០នាទី ក្រសួងការពារ​ជាតិ​ឈ្នះ​ក្រុមសឹង្ហបុរី ២-១

ក្រុម​ បាល់ទាត់​ក្រសួងការពារ​​ជាតិ​ បាន​យកឈ្នះ​ក្រុម Warriors FC របស់​សឹង្ហបុរី ដោយ​លទ្ធផល​ ២ទល់នឹង១ ក្នុង​ការប្រកួត​មិត្តភាព​មុន​បើក​រដូវកាល នៅល្ងាច​ថ្ងៃ​ពុធ ទី០១ ខែកុម្ភៈ នៅពហុកីឡដ្ឋាន​ជាតិ​។
Warriors ជា​អ្នក​នាំមុខ​មុន​នៅនាទីទី០៦ តែ​ដល់​នាទី​៣៨ Ri Hyok-chol របស់​ទ័ព​តាម​ស្មើ​បាន​វិញ ហើយ​នៅវគ្គទី២ នាទី​៨៦ Kim Kyong-hun ទាត់​គ្រាប់​ជ័យជម្នះ​ឲ្យក្រសួងការពារ​ជាតិ​បានសម្រេច​។
នៅថ្ងៃព្រហស្បតិ៍ស្អែក ព្រះខ័នរាជស្វាយរៀង​ត្រូវជួប​ Warrors នៅ​ម៉ោង៤​ល្ងាច​ ខណៈ ការពារ​ជាតិ​ ជួប PJ Rangers នៅ​ម៉ោង​៧​ល្ងាច​៕
អត្ថបទ ៖ កីឡាដេលី
អត្ថបទ ៖ អភ័យវង្ស

Leave a Reply

Your email address will not be published.


*


Scroll Up