គ្រូព្រះខ័នរាជស្វាយរៀង ថាការរៀបចំអោយមានពានរង្វាន់ ACC 2017 នេះពិតជាល្អ តែលោកបារម្ភខ្លាចកីឡាកររបួស

គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក សំ វណ្ណដេត លើកឡើងជុំវិញពានរង្វាន់នេះថា ការរៀបចំអោយមានពានរង្វាន់ Asia Club Pre-Season Championship 2017 នេះពិតជាល្អ តែលោកបារម្ភខ្លាចមានបញ្ហាកីឡាកររបួស។
ថ្លែងនៅក្រោយចប់ការប្រកួតជាមួយក្លិប Petaling Jaya Rangers FC លោក សំ វណ្ណដេត បានលើកឡើងយ៉ាងដូច្នេះថា៖ «វាគឺជាការរៀបចំដ៏ល្អដែលយើងគួរតែធ្វើ បើទោះជាការចាប់ផ្ដើមក៏ដោយ តែចំពោះគំនិតរបស់ខ្ញុំ ខ្ញុំគិតថាគួរតែធ្វើមិនថាតែក្រុមក្រសួងការពារជាតិ ជាមួយ ស្វាយរៀង ទេ ចឹងបើយើងមានច្រើនក្រុមកាន់តែល្អ ក៏ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញគឺមានបញ្ហាតែមួយយើងលេងជាប់ថ្ងៃពេក អច្ចឹងរឿងខ្លះបើនិយាយពីលក្ខណៈបច្ចេកទេសវាអាចធ្វើអោយមានបញ្ហាកីឡាកររបួស តែជារួមអ្វីដែលរៀបចំធ្វើនេះគឺពិតជាល្អមែនទែន»។
គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង កំពុងតែនាំមុខគេនៅលើតារាងពិន្ទុបណ្ដោះអាសន្ននៃពានរង្វាន់ Asia Club Pre-Season Championship 2017 បន្ទាប់ពីបានប្រកួតឈ្នះក្លិបមកពីលីគលំដាប់ទី ៣ ម៉ាឡេស៊ី Petaling Jaya Rangers FC ដោយលទ្ធផល ៣ ទល់ ១។
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជាមួយ ក្លិបមកពីសិង្ហបុរី Warriors FC នៅវេលាម៉ោង ៤:០០ នាទីរសៀល នាពហុកីឡដ្ឋានជាតិ៕
ប្រភព: We are football

Leave a Reply

Your email address will not be published.


*


Scroll Up