គ្រូ​បង្វឹក ខេមបូឌានថៃហ្គ័រ លោក ហុក សុជីវ័ន លា​​លែង​ពី​តំណែង

គ្រូបង្វឹកខេមបូឌានថៃហ្គ័រ លោក ហុក សុជីវ័ន ដែលត្រូវតែងតាំងនារដូវកាលមុននោះបានលាឈប់ពីតំណែងហើយ។ នេះបើយោងតាមហ្វេសប៊ុក ផ្លូវការរបស់ក្លិបប្រកាសនាល្ងាចនេះ។ ប្រភពបានបន្តទៀតថា ការលាឈប់របស់អតីតខ្សែប្រយុទ្ធជម្រើសជាតិ និង Hello United រូបនេះដោយសារតែបញ្ហាផ្ទាល់ខ្លួន និង មានការព្រមព្រៀងគ្នាពីក្លិប។ ការលាឈប់នេះដោយមិនទាន់បានដឹកនាំក្រុមប្រកួតផ្លូវការនាពានរង្វាន់សម្ដេច ហ៊ុន សែន និង លីគកំពូលនៅឡើយ។ ពេលនេះក្លិបក៏មិនទាន់ប្រកាសគ្រូបង្វឹកថ្មីដែរ។ ជាមួយគ្នានេះកីឡាករ Oni Ayomakinwa Samuel ដែលបានចូលរួមជាមួយក្លិបតាំងពីខែ ធ្នូ នោះក៏លាឈប់ដែរ។

អត្ថបទ៖ SR

Leave a Reply

Your email address will not be published.


*


Scroll Up