ជំនួបមិត្តភាព៖ ក្លិបអាសុីអឺរ៉ុបយូណាយធីត សាកជើងជាមួយក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃសៅរ៍ នេះ

ក្រុម២ដែលប្រកបអាជីបនៅលីគកំពូលកម្ពុជា ប្រកួតកម្តៅសាច់ដុំត្រៀមរដូវកាលថ្មី ដែលនឹងចូលមកដល់នៅខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ ក្រុមបាល់ទាត់ ក្លិបអាសុីអឺរ៉ុបយូណាយធីត ប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ  នៅវេលាម៉ោង ៣:០០នាទីរសៀល ថ្ងៃសៅរ៍ ទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ ចុងសប្ដាហ៍នេះ ដោយប្រើប្រាស់ទីលានបាល់ទាត់ 7 NG (វិហារសួគ៌)។

គួរនញ្ជាក់ផងដែរថា ក្រុមបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលើកលេងក្នុងការកាត់អោយទៅលេងនៅលីគលំដាប់ទី២ដោយកាលពីរដូវកាលមុនស្ថិតនៅបាតតារាងចំណាត់ថ្នាក់លេខ១០ ពោល១៨ ប្រកួត ឈ្នះ១ ស្មើ៣ ចាញ់១៤ មាន៦ពិន្ទុ ចំណែកក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ ១៨ប្រកួត ឈ្នះ៤ ស្មើ៥ ចាញ់៩ មាន១៧ពិន្ទុ ឈរនៅលេខរៀងទី៧ នៅក្នុងលីគកំពូលរដូវកាល២០១៦៕

ប្រភព We are football

Leave a Reply

Your email address will not be published.


*


Scroll Up