ACC៖ ក្រុម​ព្រះខ័នរាជស្វាយរៀង និង​ក្រសួងការពារជាតិ ធានា​កៅអី​​មិន​ឱ្យ​ក្រុម​ភ្ញៀវ​ដឹក​ពាន​យក​ទៅ​ស្រុក​បាន

ក្រុមបាល់ទាត់ម្ចាស់ស្រុកព្រះខ័នរាជស្វាយរៀង និងក្រសួងការពារជាតិ សុទ្ធតែរកបាន៣ពិន្ទុបន្ថែមដូចគ្នាទៀត ក្នុងប្រកួតថ្ងៃទី២ នៃពានរង្វាន់ Asia Club Pre-Season Championship 2017 នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី ១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
ក្រុមព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះលើក្រុម Warriors FC របស់សិង្ហបុរី ដោយលទ្ធផល ៤ទល់១ ហើយក្រុមក្រសួងការពារជាតិ បានប្រកួតឈ្នះលើក្រុម Petaling Jaya Rangers FC របស់ម៉ាឡេស៊ី ដោយលទ្ធផល ២ទល់១។
ជ័យជម្នះ២ថ្ងៃជាប់គ្នានេះបានបញ្ជាក់យ៉ាងច្បាស់ថាក្រុមភ្ញៀវ២ក្រុមផ្សេងទៀតអស់ឱកាសដណ្តើយយកពានត្រឡប់ទៅស្រុករបស់ខ្លួនហើយ។ បើនិយាយអោយស្រួលស្តាប់ក្រុមដែលចូលរួមទាំង៤ត្រូវប្រកួតគ្នាវិលជុំ ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ត្រូវប្រកួតដណ្តើមជើងឯក ហើយក្រុមចំណាត់ថ្នាក់លេខ៣ និងចំណាត់ថ្នាក់លេខ៤ ត្រូវប្រកួតគ្នាដណ្តើមចំណាត់ថ្នាក់លេខ៣។ សម្រាប់ក្រុមកម្ពុជាទាំង២បានកក់កៅអីដណ្តើមជើងឯកហើយ បន្ទាប់ពីឈ្នះ២ប្រកួតដូចគ្នា ខណៈក្រុមភ្ញៀវត្រូវដណ្តើមលេខ៣ ក្រោយចាញ់ទាំង២ប្រកួតដូចគ្នា៕
ប្រភព We are football

Leave a Reply

Your email address will not be published.


*


Scroll Up