ភ្នំពេញ​ក្រោន​ចេញ​ទៅ​​ទាត់​ជើងទី២ AFC Cup នៅ​សឹង្ហបុរី ព្រឹកថ្ងៃអាទិត្យ​

សមាជិក​ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​នឹងចាកចេញ​ពីរាជធានីភ្នំពេញ​ នៅ​ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែ​កុម្ភៈ​ សម្រាប់​ជំនួប​ជើងទី២ នៃ​វគ្គ​ play-off ពាន​រង្វាន់ AFC Cup នៅ​ថ្ងៃទី០៧ ខែ​កុម្ភៈ​ទល់​នឹង​​ក្រុម​សឹង្ហបុរី Home United។
នៅ​ជើងទី​ ១ នា​កីឡដ្ឋាន RSN ភ្នំពេញ​ក្រោន​បាន​ប្រកួត​ចាញ់​ Home United ៣ទល់នឹង៤។ ពួកគេ​នឹង​ត្រឡប់​មក​កម្ពុជា​វិញ នៅថ្ងៃទី៨ ខែ​កុម្ភៈ វេលា​ម៉ោង​៥​និង១៥​​នាទីល្ងាច​។
សម្រាប់ការប្រកួត ​នៅ​ថ្ងៃ​អង្គារ ជើងទី២ គ្រូ​បង្វឹកក្លិប Home United អះអាង​ថា នឹង​មិន​បណ្ដោយ​ឲ្យ​ភ្នំពេញ​ក្រោន​មាន​គ្រាប់​​បាល់​ឡើយ​៕
ប្រភព ៖  កីឡាដេលី
អត្ថបទ ៖ អភ័យវង្ស

Leave a Reply

Your email address will not be published.


*


Scroll Up