លោកគ្រូ មាស ចាន់ណា លួចសរសើរកីឡាករចំណូលថ្មី Fugihara Kento

ស្របពេលរដូវកាលថ្មីរបស់លីគកំពូលកម្ពុជា នឹងឈានមកដល់នៅពេលដល់ខ្លីនៅខាងមុខនេះ ក្រុមបាល់ទាត់ក្នុងលីគកំពូលមួយនេះនីមួយៗ បានកំពុងរៀបចំក្រុម ក៏ដួចជានាំចូលកីឡាករថ្មី ទាំងកីឡាករជាតិ និង អន្តរជាតិ ងាកមកមើលក្រុម ណាហ្គាលវើល វិញក៏កំពុងតែត្រៀមសំរាប់រដូវកាលថ្មីនេះផងដែរ ជាពិសេសគឺការនាំចូលកីឡាករថ្មី ដើម្បីពង្រឹងក្រុមឲ្យកាន់តែរឹងរាំតែម្ដង មើលកីឡាករបរទេសវិញ លោកគ្រូ មាស ចាន់ណា បានប្រាប់មកកាន់ Khmer Sport Today ថាលោកគ្រូពិតជាចាប់អារម្មណ៍ នឹងលួចសរសើរកីឡាករចំនូលថ្មីជនជាតិជប៉ុន គឺកីឡាករខ្សែរការពារ Fujihara Kento

លោកគ្រូបានលើកឡើងថា កីឡាកររូបនេះមានភាពវៃឆ្លាត់នៅលើទីលាន ឆាប់យល់នៃអ្វីដែលលោកគ្រូបង្ហាញ នឹងធ្វើបានល្អនៅពេលប្រកួតកន្លងមក ធ្វើឲ្យលោកគ្រូមានទំនុកចិត្តខ្ពស់ទៅលើកីឡាកររូបនេះ បូករូមជាមួយកីឡាករខ្មែរដែលរឹងមាំស្រាប់នោះ លោកគ្រូគិតថាប្រព័ន្ធការពាររបស់ក្លិបនៅឆ្នាំនឹងល្អប្រសើរជាងឆ្នាំមុន។​

គួរបញ្ជាក់ផងដែរថា កីឡាករ Fujihara រូបនេះធ្លាប់បានបង្ហាញខ្លួនអោយជំរើសជាតិសាម៉ូរ៉ៃជប៉ុនក្នុងឈុត U16, U17, U18 និង U19  ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករដែលមានកំពស់ 1.80 រូបនេះក៏បានជួយអោយក្រុម Albirex Niigata Singapore ឈ្នះលីកកំពូលរបស់ប្រទេស សិង្ហបូរី ព្រមទាំងបានឈ្នះពានរង្វាន់ Community Shield, League Cup និង Singapore Cup ក្នុងរយៈពេល៣ឆ្នាំដែលរួមរស់ជាមួយ Albirex Niigata Singapore។

ប្រភព: Khmer Sport Today
អត្ថបទ:ពូសណ្ដែកដី

Leave a Reply

Your email address will not be published.


*


Scroll Up