FA Cup: Arsenal ទទួលបានតែ 750 សំបុត្រប៉ុណ្ណោះ នៅផ្ទះរបស់ Sutton United

ក្រុមកាំភ្លើងធំ Arsenal បាននិយាយថាវាជា ការបែងចែកទាបបំផុតដែលពួកគេមិនធ្លាប់បានទទួលសម្រាប់ការប្រកួតមួយនៅក្នុងសម័យទំនើបនៃការរៀបចំការបែងចែកសំបុត្រ។ Arsenal នឹងបានតែ 750 សំបុត្រទេសំរាប់អ្នកគាំទ្ររបស់ខ្លួន ក្នុងការប្រកួត ក្របខ័ណ្ឌ FA Cup ជាមួយ Sutton United ។ នេះជាការប្រកួតជុំទីប្រាំនៅ Gander Green Lane ថ្ងៃចន្ទ ទី20 ខែកុម្ភៈ។ វាគឺជាចំនួនទាបបំផុតសំរាប់សមាជិក Arsenal តែ Gander Green Lane អាចផ្ទុកបានតែ 5000 នាក់ប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ Arsenal ថា: គេនឹងប្រកួតជាមួយ Sutton United នៅផ្ទះរបស់ពួកគេ Gander Green Lane ដែលមានសមត្ថភាពអាចផ្ទុកអ្នកទស្សនាប្រមាណ 5000 នាក់ប៉ុណ្ណោះ។ យើងបានទទួលការលក់សំបុត្រសម្រាប់ការប្រកួតនេះសរុបប្រមាណ 750 ដែលជាកន្លែងឈរមើលភាគច្រើន និងមានចំនួនតិចតួចបំផុតមានកន្លែងអង្គុយ។ វាជាការបែងចែកទាបបំផុតនៃការលក់សំបុត្រដែលយើងបានទទួលសម្រាប់ការប្រកួតមួយនៅក្នុងសម័យទំនើបនៃការរៀបចំការបែងចែកសំបុត្រ។ សំបុត្រមាន លក់ក្នុងតម្លៃចន្លោះពី £20 ទៅ £30។

Leave a Reply

Your email address will not be published.


*


Scroll Up