Allegri បានយល់ព្រមជំនួសលោក Arsene Wenger

អ្នកចាត់ការក្លិប Juventus លោក Massimiliano Allegri បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីជំនួសលោក Arsene Wenger អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal នៅរដូវក្តៅនេះបើយោងតាម គេហទំព័រ Express។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីត្រូវបានគេសរសើរថាសាកសម្យនឹងជំនួសលោក Wenger ម្យ៉ាងលោក Massimiliano Allegri ក៏បានក្លាយជាគោលដៅកំពូលក្រុមកាំភ្លើងធំ Arsenal ក្រោយលោក Wenger សម្រេចចិត្តថានឹងបញ្ចប់កិច្ចសន្យានៅពេលបញ្ចប់រដូវកាលនេះ។ លោក Massimiliano Allegri បានទទួលជោគជ័យយ៉ាងខ្លាំងនៅឯក្លិប Juventus ក្នុងការដឹកនាំក្លិបយក្សអ៊ីតាលីនេះ អោយឈ្នះពាន Serie A ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។  

ឥឡូវនេះអ្នកចាត់ការទូទៅក្រុម Juventus កំពុងរង់ចាំលោក Wenger ធ្វើការសំរេចចិត្តថាតើគាត់នឹងចង់ចុះហត្ថលេខាបន្តពីរឆ្នាំទៀតរឺយ៉ាងណា។  ក្រុមប្រឹក្សាភិបាលរបស់ Arsenal ក៏មានចិត្តអន្ទះសាចង់ដឹងចម្លើយពីលេាក Wenger ដែរ នៅចុងខែនេះ។

ក្នុងពេលដំណាលគ្នា លោក Allegri មានបំណងនាំយកកីឡាករមួយចំនួនមកចូលរួមជាមួយ Arsenal ក្នុងករណីមានភ្លើងខៀវពីក្រុមប្រឹក្សាភិបាលរបស់ក្រុម Arsenal ។

មួយក្នុងចំណោមកីឡាករដែលលោកចំណាប់អារម្មណ៍លើការចុះហត្ថលេខានោះគឺ ខ្សែរបំរើក្លិប Lazio Sergej Savic Milinkovic ។ 

Leave a Reply

Your email address will not be published.


*


Scroll Up