ប៉ះ​ភ្នំពេញ​ក្រោន​ល្ងាច​នេះ​ Home United អត់​លេង​ទប់​ទេ​

ការ​ប្រកួត​បាល់ទាត់​វគ្គ​ play-off ជើងទី២ នៃពាន​រង្វាន់ AFC Cup ចូល​មក​ដល់​នៅ​ល្ងាច​ថ្ងៃអង្គារ ទី០៧ ខែ​កុម្ភៈ នេះដែល Home United នឹង​ទទួលភ្ញៀវ​ភ្នំពេញ​ក្រោន​។ កាល​ពី​ជើងទី១ នៅភ្នំពេញ​ ក្រុមរបស់​សឹង្ហបុរីឈ្នះ៣ទល់នឹង៤។

ទោះ​បី​ ដឹងថា​ក្រុម​ខ្លួន​​ចំណេញ​ទាំង​គ្រាប់​ និង ក្នុងនាម​ជា​ម្ចាស់​ទឹក​ដីក្ដី ក៏​លោក Aidil Sharin គ្រូ​បង្វឹក​ក្លិប Home United អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ ថា ក្រុម​របស់​លោក​មិនលេង​ដើម្បី​ស្មើ​ទេ ពោល​​​ក្នុងនាម​ជា​ម្ចាស់​ផ្ទះ គឺ​ត្រូវ​តែ​ឈ្នះ​ឲ្យ​បាន​។
គ្រូ​បង្គោល​ក្រុម​លេខ​៤​នៃ​លីគ​កំពូល​សឹង្ហបុរី​ថ្លែង​បែប​នេះ ៖ “វា​ជា​ការប្រកួត​ក្នុងផ្ទះ​របស់យើង​ យើង​ត្រូវការ​ជ័យជម្នះ​។ យើង​ត្រៀម​ខ្លួន​​បាន​យ៉ាង​ល្អ​សម្រាប់​​ការប្រកួត​នេះ​។ យើង​ចាត់ទុកថា លទ្ធផលនៅ​សូន្យស្មើ​នៅឡើយ​ទេ។ ខ្ញុំ​ជឿ​ថា យើង​មិនលេងការពារ​ដើម្បី​ឲ្យ​បាន​លទ្ធផលសូន្យស្មើ​ទេ។ យើង​ចង់​លេង​ឲ្យ​បាន​ល្អ​ក្នុងដីរបស់​យើង ហើយកីឡាករ​គ្រប់រូប​ត្រៀមខ្លួនរួច​ជាស្រេច”។
ចំណែក​លោក សែម សំណាង គ្រូ​បង្គោល​ក្រុមភ្នំពេញ​ក្រោន​ អះអាងថា ក្រុម​ម្ចាស់​ផ្ទះ​នឹង​លេង​កាន់​តែ​ខ្លាំង​ជាង​មុន តែ​លោក​ក៏​បាន​សម្គាល់​នូវ​ចំណុច​ខ្សោយ​របស់​ Home United ផងដែរ ដែល​ធ្វើ​ឲ្យ​ក្រុម​លោក​មាន​សង្ឃឹម​ក្នុងការ​ដណ្ដើម​ជ័យជម្នះ​៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ កីឡាឌេលី

Leave a Reply

Your email address will not be published.


*


Scroll Up