ប្រធានក្លឹបកាំភ្លើងធំ Arsenal សំឡឹងមើលលោក Ronald Koeman ដើម្បីស្នងតំណែងលោក Arsene Wenger

ប្រធានក្លឹបកាំភ្លើងធំ Arsenal សំឡឹងមើលលោក Ronald Koeman ដើម្បីស្នងតំណែងលោក Arsene Wenger តែត្រូវប្រជែងនឹង Barcelona​ ព្រោះលោក Luis Enrique នឹងចាកចេញនៅរដូវក្តៅនេះ។

លោក Ronald Koeman ត្រូវបានប្រធានក្លឹបពេញចិត្តយកមកជំនួសលោក Arsene Wenger នៅ Arsenal ។ ប៉ុន្តែក្រុមកាំភ្លើងធំត្រូវតែសំរេចចិត្តអោយបានលឿន ដោយសារតែ អតីតអ្នកគ្រប់គ្រង Barcelona រូបនេះ ដែលពេលនេះកំពូងគ្រប់គ្រងក្រុម Everton ក៏ត្រូវ Barcelona ចាប់អារម្មណ៍អោយទៅជំនួសលោក Luis Enrique ផងដែរ ។

លោក Koeman អាយុ 53 ឆ្នាំ ត្រូវបានសមាជិកក្រុមប្រឹក្សាភិបាល Arsenal ចាប់អារម្មណ៍តាំងពីលោកផ្លាស់ពី Feyenoord មកដឹកនាំ Southampton និង Everton ក្នុង Premier league មកម្លេះ កាលពី3ឆ្នាំមុន ហើយយល់ឃើញថាល្អឥតខ្ចោះសម្រាប់ជំនួសលោក Wenger ខណៈកិច្ចសន្យារបស់លោក Wenger នឹងផុតនៅចុងបញ្ចប់នៃរដូវកាលនេះ។

លោក Wenger ត្រូវធ្វើការសម្រេចចិត្តទៅលើកិច្ចព្រមព្រៀងចំនួនពីរឆ្នាំទៀត និងបាននិយាយកាលពីសប្តាហ៍មុនថាលោកនឹងមិនទាន់ចុះកិច្ចសន្យាទេរហូតដល់ការប្រកួតចុងក្រោយនៃរដូវកាលនេះ គឺអាចក្រោយពេលប្រកួតក្របខ័ណ្ឌ FA Cup វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី27 ខែឧសភា ។ 

Leave a Reply

Your email address will not be published.


*


Scroll Up