ភ្នំពេញក្រោន មិន​អាច​ឆ្លង​ទៅ​វគ្គ​ចែក​ពូល AFC Cup ទេ​ក្រោយ​ចាញ់ Home United ទាំង​ពីរ​ជើង

ភ្នំពេញក្រោន មិនអាចឆ្លងទៅវគ្គចែកពូល AFC Cup ក្រោយចាញ់ Home United ទាំងពីរជើងនាវគ្គជម្រុះ AFC Cup Playoffs មុននេះ។ មុនបន្តិច ភ្នំពេញក្រោន ចាញ់ ម្ចាស់ផ្ទះ Home United រហូតដល់ ៣-០ នាជើងទី២។ ចំណែកជើងទី១ ភ្នំពេញក្រោន ចាញ់ Home United ៣-៤ នៅដីខ្លួនឯង កាលចុងខែ មករា។
Home United នឹងចូលពូល H ជាមួយ Yadanarbon FC  របស់ មីយ៉ាន់ម៉ា , និង Than Quang Ninh របស់ វៀតណាម។ តាមពិត ត្រូវមានក្រុម Lanexang United មួយទៀតក្នុងពូលនេះ ប៉ុន្តែជើងឯកឡាវ មួយនេះ ដកខ្លួនចេញពីការប្រកួតក្នុងកម្មវិធីទាំងអស់នៅឆ្នាំ ២០១៧ នេះ៕

អត្ថបទ៖ គីមលី
ប្រភព៖ Sportrefresh

Leave a Reply

Your email address will not be published.


*


Scroll Up