អាស៊ីអឺរ៉ុប​ ប្រកាស​ប្រើ​ឡូហ្គោថ្មី​ចាប់ពី​រដូវកាល​២០១៧

នៅ​ ថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ក្លិប​បាល់ទាត់​អាស៊ីអឺរ៉ុបយូណាយធីត បាន​ដាក់​សំណើ​ទៅ​កាន់​សហព័ន្ធ​បាល់ទាត់​កម្ពុជា ស្ដី​ពី​ការប្រើ​ប្រាស់​ស្លាក​សញ្ញា​ថ្មី ចាប់​ពីរដូវកាល​២០១៧​។

ក្នុង​ លិខិត​ទៅ​កាន់​​លោកឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធ លោកបណ្ឌិត ឌួង លាង ប្រធាន​ក្លិប​អាស៊ីអឺរ៉ុបយូណាយធីត រៀបរាប់​ថា ការ​ផ្លាស់​ប្ដូរ​នេះ​​ដើម្បី​ឲ្យកាន់​តែមានភាព​ទាក់ទាញ​​ដល់​អ្នកគាំទ្រ​។
អាស៊ីអឺរ៉ុបយូណាយធីត ទើបទទួលបាន​កៅអីលេង​នៅលីគ​កំពូល​កម្ពុជា សាជាថ្មី​បន្ទាប់​​ពី​មាន​ការ​បន្ថែមចំនួន​ក្រុម​ពី​១០​ដល់​១២ចាប់ពី​ រដូវកាល​ថ្មី​២០១៧​ត​ទៅ​។
ខាង​ក្រោម​ជា​លិខិត​ផ្លូវការ​ផ្ញើ​ទៅកាន់​សហព័ន្ធបាល់ទាត់​កម្ពុជា​ ៖ 
អត្ថបទ ៖ អភ័យវង្ស
ប្រភពកីឡាដេលី

Leave a Reply

Your email address will not be published.


*


Scroll Up