តើ Alexis Sanchez ចេញពី Arsenal ទៅចូលរួមជាមួយក្លឹបមួយណា?

Alexis Sanchez ហាក់មានបំណងចាកចេញពី Arsenal នៅរដូវក្តៅនេះ បន្ទាប់ខ្លួនត្រូវបានដាក់អោយក្លាយជាកីឡាករបំរុងកំឡុងពេលប្រកួតជាមួយ Liverpool ។ កិច្ចសន្យារបស់ Alexis Sanchezនៅសល់មួយឆ្នាំទៀត តែឥឡូវគាត់ទំនងជាចាកចេញក្រោយចប់រដូវកាលនេះហើយ។ ក្នុងចំណោមក្លឹបធំៗនៅអុឺរ៉ុប ដូចមានឈ្មោះនៅខាងក្រោមនេះ តើ Alexis Sanchez នឹងទៅចូលរួមជាមួយក្លឹបមួយណា?

1. Barcelona៖ Sanchez ធ្លាប់ទទួលការរិះគន់កាលលោកនៅក្នុងក្លឹប Barcelona, ប៉ុន្តែការវិលត្រឡប់ទៅវិញនៅតែអាចធ្វើបាន ជាពិសេសនៅពេលដែលលោក Jorge Sampaoli ជំនួសលោក Luis Enrique រដូវក្តៅនេះ។

តែ Bacerlona មាន Neymar, Luis Suarez និង Lionel Messi រួចទៅហើយ តើលោក Sampaoli អាចទេ នឹងទទួលយក Sanchez។

2. Man City៖ លោក Pep Guardiola សំឡឹងមើលកីឡាករជំនួស Sergio Aguero ខណៈទំរង់លេងជំរើសជាតិអាហ្សង់ទីនេះនៅមិនពេញចិត្តរបស់គាត់នៅឡើយ។  

3. PSG៖ Daily Mirror ធ្លាប់បានផ្សព្វផ្សាយម្តងហើយកាលពីដើមឆ្នាំនេះថា PSG ចំណាប់អារម្មណ៍ Sanchez ក្រោយពេលខ្លួនបានដកចេញកិច្ចព្រមព្រៀងធំៗចំនួន2 លើកីឡាករ Angel Di Maria និង Zlatan Ibrahimovic ។

4. Juventus៖​ មិនត្រឹមតែផ្តល់នូវឱកាសឈ្នះពាននោះទេ Juventus អាចអោយ Sanchez ទទួលតួនាទីសំខាន់នៅទឹកដី Camp Nou ។ ខណៈ Juventus មានកីឡាករ Paulo Dybala និងកីឡាករ Gonzalo Higuain រួចទៅហើយនោះ, ដោយបន្ថែម Sanchez ទៀត អាចសមល្មមនឹងមាន MSN ផ្ទាល់ខ្លួនក្នុងការប្រជែងនៅក្នុងទ្វីបអឺរ៉ុប។

5. ចិន៖ ជាមួយនឹងកីឡាករល្បីៗឈ្មោះផ្សេងទៀត ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លិបនាពេលបច្ចុប្បន្នរបស់ពួកគេ ទៅកាន់ Chinese Super League ដែលមិនអាចបដិសេធបាន។ តួយ៉ាង កីឡាករ Carlos Tevez និង Oscar ហើយថ្មីៗនេះក៏មានការអោយតំលៃខ្លួនលើអតីតាប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney ដែលជាកីឡាករល្អបំផុតក្នុងប្រវត្តិបាល់ទាត់ផងដែរ។ តើអាចទេដែល Sanchez ទទួលយកតំលៃខ្លួនដែលគេផ្តល់អោយ?   

Leave a Reply

Your email address will not be published.


*


Scroll Up