លោក Massimiliano Allegri៖ ពាក្យចចាមអារាមថាខ្ញុំទៅ Arsenal នោះមិនពិតទេ

លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បានច្រានចោលពត៌មាននៅក្នុងប្រទេសអង់គ្លេសដែលបានអះអាងថាគាត់បានយល់ព្រមទៅគ្រប់គ្រងក្រុមកាំភ្លើងធំ Arsenal នៅរដូវកាលក្រោយនេះគឺមិនពិតទេ។
ក្រោយពីពត៌មានរបស់ The Sunday Express អះអាងកាលពីម្សិលមិញថា លោក Massimiliano Allegri បានយល់ព្រមកិច្ចព្រមព្រៀងជាមួយ Arsenal ពេលដែលកិច្ចសន្យារបស់លោក Arsene Wenger ផុតកំណត់នៅរដូវក្តៅនេះ។

លោក Massimiliano Allegri ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Arsenal ប៉ុន្តែការរំពឹងទុកនេះនៅមិនទាន់ច្បាស់លាស់ទេ។ ថ្លែងប្រាប់បន្ទាប់ពី Juventus ទទួលលទ្ធផលស្មើ 1ទល់1 ជាមួយនិង Udinese នៅថ្ងៃអាទិត្យនេះ លោកបានបញ្ជាក់ថា លោកមិនមានទំនាក់ទំនងជាមួយក្លឹបណាមួយនៅ Premier League ទេ និងមិនទាន់សម្រេចចិត្តពីអនាគតរបស់គាត់ដែរ។

ឆ្លើយប្រាប់តាមរយៈ The Sun៖ ពាក្យចចាមអារ៉ាមមកពីប្រទេសអង់គ្លេសនេះគឺមិនមែនជាការពិត។ ហើយខ្ញុំមិនមានសិទ្ធិក្នុងការសម្រេចចិត្តពីអនាគតរបស់ខ្ញុំឡើយ គឺ Juventus តែមួយគត់ជាអ្នកកំណត់ ហើយបើសិនជាពាក្យចចាមអារ៉ាមទាំងនេះក្លាយជាការពិតមែន មានតែ Juventus ទេដែលដឹងមុនគេ តែខ្ញុំមិនទានបាននិយាយជាមួយក្រុម Juventus នៅឡើយទេ។

យើងនឹងពិភាក្សាហើយយើងនឹងសម្រេចចិត្ត ប៉ុន្តែខ្ញុំមិនបាននិយាយទៅនរណាម្នាក់ រឺក្លឹបណាមួយនៅក្នុងប្រទេសអង់គ្លេសទេ។
Allegri បានក្លាយជាបេក្ខជននាំមុខដើម្បីក្លាយជាអ្នកចាត់ការកាំភ្លើងធំ បើទោះបីជាពត៌មានកាលពីថ្ងៃអាទិត្យបានអះអាងថា Arsenal ឥឡូវនេះមានចំណាប់អារម្មណ៍លោក Ronald Koeman ។ មួយទៀត Arsenal មានគោលដៅថ្មីលើអ្នកចាត់ការក្លឹប Bayern Leverkusen លោក Roger Schmidt ដែលពេលនេះលោកចែកផ្លូវជាមួយនឹងក្រុមនៅ Bundesliga ចុងសប្តាហ៍នេះ ដែលប្រាកដជានឹងបង្កើនការរំពឹងទុកបន្ថែមទៀត។

លោក Wenger កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង បន្ទាប់ពីរងបរាជ័យធ្ងន់កាលពីថ្ងៃសៅរ៍របស់ក្រុមហង្សក្រហម Liverpool ព្រមទាំងការសម្រេចចិត្តរបស់កីឡាករ Alexis Sanchez ថ្មីៗនេះ។ ពត៌មានចុងក្រោយបានអះអាងថា Sanchez ចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ 

Leave a Reply

Your email address will not be published.


*


Scroll Up