Wenger ថាពេលនេះ Ozil មានបញ្ហាមួយដែលគួរកែប្រែ

លោក Arsene Wenger ជឿជាក់ថាកីឡាករ Mesut Ozil កំពុងតែខ្វះទំនុកចិត្តលេីខ្លួនឯងខណៈដែលក្រុម Arsenal ត្រៀមជួបក្រុម Bayern Munich នៅយប់ថ្ងៃពុធ។

កីឡាករសញ្ជាតិតិអាល្លឺម៉ង់រូបនេះកំពុងតែធ្លាក់ទម្រង់លេងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយ​នេះហេីយក៏កំពុងទទួលបានការរិះគន់យ៉ាងច្រេីនពីអ្នកគាំទ្រក្រុមកាំភ្លេីងធំ Arsenal។ យប់ស្អែកនេះ​ Arsenal ត្រូវធ្វេីដំណេីរទៅប្រឈមមុខនឹងក្រុម Bayern នៅកីឡដ្ឋាន Allianz Arena ហេីយស្របពេលនេះគឺជាពេលដែល Ozil ត្រូវស្វែងរកទម្រង់លេងដែលល្អរបស់គេកាលពីមុនមកវិញ។ លោក Wenger បាននិយាយថា “វាដល់ពេលវេលាដែល Ozil ត្រូវរកគ្រាប់បាល់ហេីយ។

គាត់បានបង្កកំហុសនិងខកខានឱកាសជាច្រេីនដែលឱកាសទាំងនេាះមិនសមសម្រាប់គាត់នឹងត្រូវខកខាន។ “ខ្ញុំមានអារម្មណ៍ថាគាត់មិនមានទំនុកចិត្តលេីខ្លួនឯងពេលប៉ះជាមួយ Hull City។ បញ្ហាគឺពេលដែលអ្នកខ្វះទំនុកចិត្តនេាះបច្ចេកទេសរបស់អ្នកក៏បានបាត់បង់ផងដែរ”៕

ប្រភព៖ Footballtnd
អត្ថបទ៖ Pha

Leave a Reply

Your email address will not be published.


*


Scroll Up