FA Cup – លោក Wenger ថា Sutton ជាក្រុមមិនអាចមើលស្រាលបាន

លោក Arsene Wenger បាននិយាយថាលទ្ធផលចាញ់ Bayern Munich នឹងមិនមានផលប៉ះពាល់លើការជ្រើសរើសកីឡាករក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួតក្របខ័ណ្ឌ FA Cup ជាមួយ Sutton United ទេ ។
 

ខួរក្បាលរបស់ខ្ញុំតែងតែប្រាប់ខ្ញុំថាវាជាការប្រកួតសំខាន់ខ្លាំងណាស់ យើងនឹងប្រកួតនៅទីនោះក្នុងរយៈពេលប្រមាណមួយសប្តាហ៍ឬ 10 ថ្ងៃខាងមុខ។ លទ្ធផលចាញ់ Bayern Munich នោះនឹងមិនមានឥទ្ធិពលនោះទេ។

លោកថា​ ក្របខ័ណ្ឌ FA Cup គឺជាគោលដៅរបស់យើង។

ទោះបីជាទឹកដីរបស់ Sutton​ ប៉ុន្តែក្រុមនេះបានការបរាជ័យបីដងជាប់គ្នា រួមទាំងចាញ់ Boreham Wood លទ្ធផល 5-0 ទៀត តែលោក Wenger បានទទួលស្គាល់ថា Sutton ក៏ពិបាកនឹងយកឈ្នះបានដែរ។

លោកបានថ្លែងថា ការបរាជ័យរបស់ Sutton គឺដោយសារកីឡាករប្រាំមួយ ឬប្រាំពីរនាក់មិនបានលេង ដែលខ្ញុំគិតថាគេនឹងលេងជាមួយយើង។ វានឹងក្លាយជា FA Cup ដែលមានអ្នកគាំទ្រច្រើនដល់ពួកគេ។ ពួកគេបានត្រៀមខ្លួនសម្រាប់ការប្រកួតនេះយូរមកហើយ ដូច្នេះយើងមិនអាចមើលស្រាលការប្រកួតចាញ់ Boreham មកធៀបនឹងការប្រកួតជាមួយយើងនាពេលខាងមុខនេះបានទេ។

Leave a Reply

Your email address will not be published.


*


Scroll Up