Danny Welbeck ត្រូវអវត្តមានពីការប្រកួតជាមួយ Sutton ដោយសារទីលាន

កីឡាករ Danny Welbeck នឹងមិនបានរួមដំណើរជាមួយ Arsenal U23 ទៅ Gander Green Lane ប្រកួតជាមួយ Sutton ទេ។ ដំណឹងនេះបានបំផុសកំហឹងដល់អ្នកគាំទ្រ Arsenal និងបានចោទសួរពីមូលហេតុការអវត្តមានរបស់គាត់។

ចំលើយគឺទីលានរបស់ Sutton ធ្វើឡើងពីស្មៅសិប្បនិម្មិត វាជាមូលហេតុចំបង ព្រោះរបួសរបស់ Welbeck ពីមុនក៏ដោយសារស្មៅសិប្បនិម្មិតនេះដែរ។ ការសំរេចមិនអោយគាត់លេងគឺប្រការនឹងហនិភ័យនៃរបូសថ្មីទៀត។ Welbeck បានអវត្តមានប្រាំបីខែនៃការរងរបួសជង្គង់របស់គាត់ នេះគឺជាមូលហេតុ។

ចាប់តាំងពីការវិលត្រឡប់របស់ Welbeck គាត់បានស៊ុតបាល់បញ្ចូលទីចំនួនពីរដងកាលប្រកួតជាមួយ Southampton ក្នុង FA Cup ។ ប៉ុន្តែ Olivier Giroud ឬវាប្រហែលជា Lucas Perez អាចនឹងទទួលបានឱកាសមួយនេះ។ ការប្រកួតបន្ទាប់ទៀតរបស់ Arsenal ក្រោយប្រកួតជាមួយ Sutton គឺធ្វើដំណើទៅទឹកដីហង្សក្រហម Liverpool របស់លោក Jurgen Klopp ក្នុងក្របខ័ណ្ឌ Premier ។

Leave a Reply

Your email address will not be published.


*


Scroll Up