Ozil ត្រៀមខ្លួនចុះកុងត្រាថ្មី មានតម្លៃ 280,000 ផោនក្នុងមួយសប្តាហ៍

របាយការណ៍ចុងក្រោយបំផុតបានអះអាងថានាគមួយគូររបស់ Arsenal បានទាមទារម្នាក់ 350.000 ផោនក្នុងមួយសប្តាហ៍ ជាការទាមទារមួយថ្មីសំរាប់លោក Arsene Wenger។

បើយោងតាមគេហទំព័រ The Sun ថាកីឡាករ Mesut Ozil បានបន្ទន់ជំហំរបស់ខ្លួន ហើយបានត្រៀមប៊ិច ត្រៀមក្រដាសដើម្បីសុីញ៉េកិច្ចសន្យាថ្មី ដែលមានតម្លៃ 280,000 ផោនក្នុងមួយសប្តាហ៍ហើយ។

ពត៌មាននេះត្រូវបានគេយល់ឃើញថា កីឡាករអន្តរជាតិអាល្លឺម៉ង់នេះ មិនបានទទួលការទំនាក់ទំនងពីក្លិបផ្សេងនៅឡើយទេ ព្រមទាំងមានឆន្ទៈក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងជាមួយ Arsenal ផងដែរ។

ប៉ុន្តែ Arsenal អាចនឹងពិបាកអន្ទងចិត្ត Sanchez ខណៈរូបគេកំពុងត្រូវបានក្លិបយក្សមួយចំនួនចាប់អារម្មណ៍មានដូចជា Bayern Munich, Chelsea និងក្រុម Manchester City។ អាចនិយាយបែបម្យ៉ាងទៀតបានថា Alexis អាចនឹងដើរចេញដោយឥតតំលៃខ្លួន បើសិនជារូបគេមិនបានបន្តកុងត្រាទេនោះ។

ខណៈពេលដែលកីឡាករ Ozil នឹងបន្តកុងត្រា កាលៈទេសៈនេះអាចនឹងជម្រុញអោយ Sanchez យល់ព្រមតាមដែរ។ គួររំលឹកផងដែរថា ពួកគេទាំងពីរគឺជាកំលាំងសំខាន់ក្នុងការប្រជែងពានរដូវកាលក្រោយរបស់ Arsenal៕

Leave a Reply

Your email address will not be published.


*


Scroll Up