ពត៌មានផ្លូវការ លោក Wenger ព្រមបន្តកុងត្រាពីរឆ្នាំទៀត

តាមរយៈគេហទំព័រផ្លូវការរបស់ Arsenal បានបញ្ជាក់ថាលោក Arsene Wenger បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាពីរឆ្នាំថ្មីហើយ។

លោកបានយល់ព្រមបន្ទាប់ពីបានពិភាក្សាជាមួយលោក Stan Kroenke បានផ្តល់សច្ចាប័នបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សារបស់ក្លិបកាលពីថ្ងៃអង្គារ។

Stan Kroenke ដែលជាម្ចាស់ភាគហ៊ុនបានបញ្ជាក់ជាផ្លូវការថា មហិច្ឆតារបស់យើងគឺការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League និងពានរង្វាន់ធំៗផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុប។ វាជាអ្វីដែលអ្នកគាំទ្រ កីឡាករ បុគ្គលិក និងក្រុមប្រឹក្សាភិបាល រំពឹងចង់បាន។ លោក Arsene គឺជាមនុស្សម្នាក់គត់ដែលអាចសំរេចក្តីស្រមៃរបស់យើងបាន។

លោក Wenger បាននិយាយថា ខ្ញុំស្រឡាញ់ក្លិបនេះ ខ្ញុំមានសុទិដ្ឋិនិយមនិងការរំភើបចិត្ត។ យើងធ្វើអ្វីដែលនឹងធ្វើ ហើយធ្វើអោយបានល្អ ល្អបំផុតគ្រប់ពេលវេលា។

ខ្ញុំមានការគាំទ្រពីក្រុមប្រឹក្សាភិបាល ពិសេសលោក Stan Kroenke វាជាអ្វីដែលយើងទាំងអស់គ្នាចង់ សំរាប់អ្នកគាំទ្ររបស់យើងនៅជុំវិញពិភពលោក៕

Leave a Reply

Your email address will not be published.


*


Scroll Up