អនាគតលោក Wenger ជាមួយ Arsenal នឹងបញ្ជាក់សប្តាហ៍ក្រោយ

ក្រោយក្លាយជាជើងឯក FA Cup រួចមក លោក Arsene Wenger បានបញ្ជាក់ថាលោកនឹងប្រាប់ពីអនាគតរបស់លោកជាមួយកាំភ្លើងធំ Arsenal នៅសប្តាហ៍ក្រោយនេះ។

អនាគតរបស់លោក Wenger ជាប្រធានបទក្តៅមួយដែលបានគ្របដណ្តប់តាំងពីពាក់កណ្តាលរដូវកាលនេះមកម្លេះ ខណៈកិច្ចព្រមព្រៀងនាពេលបច្ចុប្បន្ននឹងផុតកំណត់នៅរដូវក្តៅនេះហើយ។

មានសេចក្តីរាយការណ៍ថាក្លិបបានផ្តល់ជូនកិច្ចព្រមព្រៀងថ្មីពីរឆ្នាំដល់រូបលោក ស្របពេលដែលមតិជាច្រើនបានលើកឡើងថា លោក Wenger អាចនឹងព្រមទទួលយកការផ្តល់ជូននេះ។

លោក Wenger បានប្រាប់ទូរទស្សន៍ BBC ថា៖ យើងនឹងមានកិច្ចប្រជុំមួយនៅថ្ងៃពុធឬថ្ងៃព្រហស្បតិ៍ អ្វីទាំងអស់នឹងដឹងបានច្បាស់លាស់នៅថ្ងៃនោះ។

លោកក៏បានបង្ហាញពីមោទនភាពដែលបានក្លាយជាអ្នកគ្រប់គ្រងដំបូងក្នុងប្រវត្តិសាស្រ្តដែលឈ្នះ FA Cup ចំនួនប្រាំពីរដង។

ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ យើងត្រូវឆ្លងកាត់ប្រកួតជំរុះគ្រប់វគ្គហើយចុងក្រោយយើងអាចធ្វើបានសំរេច។​ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានធ្វើរឿងពីរ ដែលគ្មានអ្នកណាអាចធ្វើបានពីមុនមក ទីមួយគឺដឹកនាំប្រកួតមិនដែលចាញ់ពេញមួយរដូវកាល ទីពីរគឺឈ្នះពាន FA Cup ប្រាំពីរដង ខ្ញុំជឿថាវាមិនមែនជារឿងងាយស្រួលទេ។

លោក Wenger ថាកីឡាករដែលមិនអាចភ្លេចបាននេាះគឺ Per Mertesacker។ លោកសរសើរថា Mertesacker មិនដែលបានដាក់អោយលេងសោះ តែយើងទុកចិត្ត បូករួមទាំងបទពិសោធរបស់គាត់ជាង 100 ប្រកួតឱ្យជម្រើសជាតិអាឡឺម៉ង់ផង គឺគាត់ពិតជាធ្វើបានល្អណាស់៕

Leave a Reply

Your email address will not be published.


*


Scroll Up