Arsenal បំបែកកំណត់ត្រាឈ្នះ FA Cup លើកទី 13

គ្រាប់បាលបញ្ចូលទីរបស់កីឡាករ Alexis Sanchez និងកីឡាករ Aaron Ramsey ជាគ្រាប់ដែលបាញ់ចំគោលដៅជ័យជម្នះលើក្រុមតោខៀវ។

Aaron Ramsey ក្លាយជាវិរបុរសរបស់Arsenal ក្រោយតែតបញ្ចូលទីអោយ Arsenal ឈ្នះ 2-1 លើ Chelsea ជួយអោយលោក Arsene Wenger ឈ្នះ FA Cup។

Alexis Sanchez រកគ្រាប់បាល់នាំមុខដំបូងនៅត្រឹមនាទីទីបួនក្នុងតង់ទីមួយ។


Chelsea​ នៅសល់កីឡាករតែដប់នាក់ក្រោយកីឡាករ Victor Moses បានព្យាយាមកុហកអជ្ញារកណ្តាល់ក្នុងប្រអប់ដប់មួយមែ៉ត្រ តែមិនបានសំរេចហើយត្រូវទទួលពិនិយកាតលឿងជាលើកទីពីរនៅនាទីទី 68។

ប៉ុន្តែក្រុមតោខៀវទទួលបានឳកាសរកគ្រាប់បាល់ស្មើវិញនៅនាទីទី 76 ដោយកីឡាករ Costa។បីនាទីក្រោយ កីឡាករ Olivier Giroud បញ្ជូនបាល់ក្នុងតំបន់គ្រោះថ្នាក់មកអោយ Ramsey តែតបញ្ចូលសំណាញ់ទីរបស់ Chelsea ជាលើកទីពីរ។

ក្នុងការប្រកួតនេះយើងអាចកត់សំគាល់បានប្រាំចំនុច៖
1. លោក Arsene Wenger បង្កើតប្រវត្តិសាស្រ្តថ្មី
2. ការប្រកួតដែលមានការសម្រេចចិត្តធំបំផុត
3. Arsenal ប្រកួតដោយគ្មានខ្សែការពារបង្គោល
4. ជាពេលល្អដើម្បីប្រកាសបន្តកិច្ចសន្យារបស់លោក Arsene Wenger
5. ការខកចិត្តរបស់ Chelsea និងលោក Conte៕

ខាងក្រោមជាកំរងរូបភាពនៃការប្រកួត៖

Leave a Reply

Your email address will not be published.


*


Scroll Up