លោក Arsene Wenger ថាការធ្លាក់ចុះរបស់ Arsenal គឺជាកំហុសរបស់ក្លិប មិនមែនកំហុសលោកទេ

អនាគតរបស់លោក Arsene Wenger និងការធ្លាក់ចុះរបស់ក្រុមត្រូវបន្ទោសលើភាពមិនប្រាកដប្រជារបស់ក្លិប ជាជាងផ្តោតលើរូបគាត់។

កាលពីថ្ងៃអាទិត្យក្រោយការប្រកួតបិទរដូវកាល អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានសារភាពថា ស្ថានភាពអនាគតរបស់គាត់ពិតណាស់ប៉ះពាល់ដល់ទំរង់លេង និងទឹកចិត្តរបស់កីឡាករ។

ប៉ុន្តែលោក Wenger មិនសប្បាយចិត្តចំពោះក្រុមប្រឹក្សាភិបាល បូករួមទាំងកង្វះការគាំទ្រ នាំអោយគាត់មានបំណងចាកចេញទៅក្រុមផ្សេង ខណៈកុងត្រាថ្មី 2 ឆ្នាំកំពុងរងចាំគាត់។


លោកប្រធាន Sir Chips Keswick បានផ្តល់ការគាំទ្រដែរ តែថាវាស្ថិតលើការសំរេចចិត្តរបស់លោក Wenger ចង់នៅរឺចង់ទៅ។

ទំរង់លេងរបស់ Arsenal ត្រឡប់វិញក្នុងប្រាំបីប្រកួតចុងក្រោយ ឈ្នះប្រាំពីរលើក ព្រមទាំងកំពុងត្រៀមប្រកួតផ្តាច់ព្រ័ត្រក្របខ័ណ្ឌ FA Cup ផងដែរ តែទោះយ៉ាងណាខ្លួនមិនបានកៅអី Top 4 ទៀតទេ។

ទោះជាយ៉ាងណាសារពត៌មាន MirrorSport យល់ថាលោក Wenger នឹងធ្វើការផ្លាស់ប្តូរខ្លាំងឆ្ពោះទៅមុខជាក់ជាមិនខាន ទាំងការបន្តកុងត្រា ទាំងកីឡាករ។
លោក Wenger បានត្រៀមខ្លួនចុះកិច្ចសន្យាថ្មី ដែលការផ្ដល់សច្ចាប័ននេះត្រូវរំពឹងថានឹងធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅសប្តាហ៍ក្រោយ៕

Leave a Reply

Your email address will not be published.


*


Scroll Up