Sead Kolasinac យល់ព្រមកិច្ចសន្យា 5 ឆ្នាំជាមួយក្រុមកាំភ្លើងធំ Arsenal

កីឡាករដំបូងគេបង្អស់សំរាប់ក្រុមកាំភ្លើងធំ Arsenal ដែលនឹងត្រូវកំណត់ឱ្យចុះហត្ថលេខារដូវក្តៅនេះ គឺកីឡាករ Sead Kolasinac របស់ Schalke។

Sead Kolasinac បានយល់ព្រមកិច្ចព្រមព្រៀងប្រាំឆ្នាំ បើយោងតាមអ្នករាយការណ៍របស់ក្លិប Schalke 04 លោក Raphael Wiesweg។

ខ្សែការពារឆ្វេងបានផុតកុងត្រាជាមួយក្រុមនៅ Bundesliga រដូវក្តៅនេះ រូបគេត្រូវបានក្លឹបធំៗជាច្រើនតាមដាន ក្រោយបានរួមរស់ជាមួយ Schalke ប្រាំមួយឆ្នាំរួចមក។

ទោះបីផ្ទេរដោយគ្មានតំលៃខ្លួន តែកីឡាករ Kolasinac ហាក់បីបង្កើនសម្ជាធធំសម្រាប់ក្រុម Arsenal លើទីផ្សារដោះដូរកីឡាករទៅវិញ ព្រោះថាកីឡាករ Nacho Monreal បានបដិសេធមិនបន្តកុងត្រាថ្មី ស្របពេលនៃការធ្លាក់ចុះទំរង់លេងរបស់កីឡាករ Kieran Gibbs។

លោក Wiesweg បញ្ជាក់ថាកីឡាករអន្តរជាតិបូស្នៀនឹងចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal ដោយឥតគិតថ្លៃ និងបានយល់ព្រមកិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំនៅភាគខាងជើងទីក្រុងឡុងដ៍។

យើងត្រូវរង់ចាំការបញ្ជាក់ជាផ្លូវការសិន តែវាជាពត៌មានច្បាស់ណាស់។

ខ្សែការពារដែលមានរាងកាយរឹងមាំ អាចនឹងជាកំលាំងបន្ថែម ជាពិសេសគាត់មិនត្រឹមតែជាខ្សែការពារឆ្វេងទេ គាត់អាចលេងតួនាទីផ្សេងទៀតក៏បាន៕

Leave a Reply

Your email address will not be published.


*


Scroll Up