Walcott រកបានគ្រាប់បាល់ទី 100 អោយកាំភ្លើងធំ Arsenal

កើតចេញពីការបញ្ជូនបាល់ពី Nacho Monreal ធ្វើអោយ Theo Walcott បានស៊ុតបញ្ចូលទីគ្រាប់បាល់លើកទី 100 របស់ខ្លួនអោយ Arsenal ក្នុងការប្រកួត ជាមួយ Sutton ក្នុង FA Cup ជុំទីប្រាំ។ 

នេះជារដូវកាលទី 15 របស់ Walcott នៅ​​ Arsenal គិតចាប់ពីឆ្នាំ 2006 ដែលផ្ទេរពីក្លិប Southampton បានស៊ុតបាល់បញ្ចូលទីអោយកាំភ្លើងធំជាលើកដំបូងរបស់លោកនៅក្នុង League Cup វគ្គផ្តាច់ព្រ័ត្រកាលនោះប្រកួតនឹងក្រុមតោខៀវ Chelsea នៅ Cardiff នៅខែកុម្ភៈឆ្នាំ 2007 ។ ទំរង់លេងបានល្អជាងគេក្នុងឆ្នាំ 2012-13 ដោយរកបាន 21 គ្រាប់នៅក្នុងការប្រកួតទាំងអស់។

កីឡាករអង់គ្លេសនេះជាប្រធានក្រុមសម្រាប់ការប្រកួតប្រឆាំងនឹង Sutton នៅ Gander Greeen Lane និងក្លាយជាកីឡាករ ទី 18 ដែលរកគ្រាប់បាល់ឱ្យក្លិបបាន 100 គ្រាប់គ្រប់ប្រកួតទាំងអស់។

Leave a Reply

Your email address will not be published.


*


Scroll Up