Galatasaray ដេញថ្លៃ16លានផោនលើកីឡាករ Welbeck

តាមប្រភពពត៌មាន The Sun បានផ្សាយថា ក្រុម Galatasaray បានបញ្ចេញគម្រោងដ៏ភ្ញាក់ផ្អើលមួយលើការដេញថ្លៃ16លានផោនលើកីឡាករ Danny Welback ក្នុងរដូវក្តៅនេះ។

របាយការណ៍ដដែលបន្តថា ខាងភាគីតួកមានគំនិតអោយថ្លៃ16លានផោននេះ គឺតំលៃដូចគ្នាពេលដែល Arsenal យករូបគេមកពីក្រុម Manchester United។

Welbeck ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាអំពីអនាគតរបស់គាត់នៅកាំភ្លើងធំ ពោលគឺដោយសារភាពមិនប្រាកដប្រជាជុំវិញអនាគតរបស់លោក Arsene Wenger។

ទោះជាយ៉ាងណា ដូចជាមិនទំនងសោះថាកីឡាករ Welbeck នឹងចាកចេញពីក្លិបនេះទៅក្រុម Galatasaray ជាពិសេសក្រោយពេលរូបគេជាសះពីរបួសដ៏យូរមក។ លុះត្រាតែ Arsenal យល់ព្រមទទួលយកអ្វីដែលភាគីតួគីដាក់មក។

អាជីពរបស់ Welbeck នៅ Arsenal បានញាំុញីដោយរបួស តែក្រោយពីបានបង្ហាញខ្លួនលើទីលានវិញ សង្ឃឹមថាគាត់អាចនឹងជំរះភាពមន្ទិលសង្ស័យទាំងឡាយ ក្រោយពីបានរីករាយក្នុងការសំរាកព្យាបាលរបួសហើយទទួលប្រាក់ខែរបស់ខ្លួនជាប្រចាំកន្លងមក។

អតីតកីឡាករបិសាចក្រហមនេះបានជាប់ជាជំរើសដំបូងរបស់ Arsenal កំឡុងប្រកួតយកឈ្នះ 2-0 ជាមួយក្រុមចាស់ Manchester United នៅទឹកដីអេមីរ៉ាត កាលពីថ្ងៃអាទិត្យ និងជាជំរើសដំបូងកាលពីថ្ងៃពុធជាមួយក្រុម Southampton ។

ការវិលត្រឡប់របស់ Welbeck ជាកំលាំងជួរមុខបន្ថែមឱ្យក្រុម Arsenal សំរាប់ប្រជែងយកកៅអី Top 4។

ជ័យជម្នះលើក្រុម Manchester United និងក្រុម Southampton បានបង្កជាក្តីសង្ឃឹមដល់ Arsenal ឈ្ពោះទៅកាន់ Champions League រដូវកាលក្រោយ ព្រោះថាក្រុមរបស់គេបានត្រៀមខ្លួនសម្រាប់យកឈ្នះការប្រកួតដែលនៅសល់មាន Stoke, Sunderland និងក្រុម Everton៕

Leave a Reply

Your email address will not be published.


*


Scroll Up