អ្នកចាំទី Szczesny ត្រឡប់មកក្រុមកាំភ្លើងធំ Arsenal វិញ

អ្នកចាំទី Wojciech Szczesny ដល់ពេលកំណត់អោយត្រឡប់ទៅក្រុមកាំភ្លើងធំ Arsenal វិញក្រោយបានខ្ចីជើងទៅលេងអោយក្រុម Roma។

ការត្រឡប់វិញនេះអាចនឹងមានការប្រជែងគ្នាយកជំរើសដំបូងជាមួយអ្នកចាំទី Petr Cech បើយោងតាមសារពត៌មាន The Independent។

ក្រុម Roma ព្យាយាមរក្សាអ្នកចាំទីនេះដែរ តែក្រោយនាយកប្រត្តិបត្តិកីឡាលោក Monchi មកដល់ក៏សំរេចចិត្តស្វែងរកអ្នកចាំទីថ្មី។

ដូចនេះអ្នកចាំទី Szczesny ត្រូវត្រឡប់មកអង់គ្លេសវិញ។​ ដោយសារខ្លួនចង់លេងក្នុង Premier League ហើយចង់ក្លាយជាជំរើសដំបូងសំរាប់ក្រុមកាំភ្លើងធំ Arsenal បើទោះបីជា Arsenal មានអ្នកចាំទីគ្រប់គ្រាន់ហើយក៏ដោយនៅក្នុងទឹកដី Emirates ។

ជាការពិតណាស់មានការពីភាក្សាគ្នាអំពីស្ថានភាពអ្នកចាំទីរបស់ក្រុមកាំភ្លើងធំ Arsenal មែន។ អ្នចាំទី Cech មិនបានបំពេញតួនាទីល្អប៉ុន្មានទេនៅរដូវកាលនេះ ទំរង់លេងរបស់គាត់ធ្លាក់ចុះ ម្យ៉ាងទៀតគាត់មានវ័យកាន់តែចាស់ អាយុ35ឆ្នាំហើយក្នុងខែនេះ។

អ្នកចាំទី David Ospina ក៏ត្រឡប់ពីរបួសដែរ តែឳកាសបង្ហាញខ្លួនមានតិចតួចណាស់ នេះជាហេតុធ្វើអោយគាត់មានអារម្មណ៍ចង់ចាកចេញពី Arsenal ជាខ្លាំង។

អ្នកចាំទីជំរើសទីបី Emiliano Martinez អាចនឹងក្លាយជាអ្នកចាំទីជំរើសទីមួយវិញរដូវកាលក្រោយ ទោះបីខ្លួនមិនសូវមានបទពិសោធទេនោះ តែអាចកើតឡើងបានលុះត្រាតែ Arsenal មិននាំយកអ្នកចាំទីថ្មីណាមួយមកចូលរួមជាមួយខ្លួន។

កាំភ្លើងធំ Arsenal ត្រូវបានផ្សារភ្ជាប់ជាមួយអ្នកចាំទីជាច្រើនរួមមានអ្នកចាំទី Kasper Schmeichel, Jordan Pickford និង even Rui Patricio។ គេទាំងអស់គ្នាជាប្រធានបទមួយនៃការពិភាក្សានៅក្នុងក្រុម Arsenal សំរាប់រដូវកាលក្រោយ៕

Leave a Reply

Your email address will not be published.


*


Scroll Up