Arsenal's Swiss midfielder Granit Xhaka celebrates with (L-R) Arsenal's Spanish defender Nacho Monreal, Arsenal's English striker Danny Welbeck and Arsenal's English defender Kieran Gibbs after scoring the opening goal of the English Premier League football match between Arsenal and Manchester United at the Emirates Stadium in London on May 7, 2017. / AFP PHOTO / IKIMAGES / Ian KINGTON / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or 'live' services. Online in-match use limited to 45 images, no video emulation. No use in betting, games or single club/league/player publications. / (Photo credit should read IAN KINGTON/AFP/Getty Images)

ខ្សែបំរើកណ្តាល Arsenal របួសកជើងក្រោយឈ្នះ Man Utd

លោក Arsene Wenger បានបញ្ជាក់ថាខ្សែបម្រើកណ្តាលកីឡាករ Granit Xhaka បានរងរបួសកជើងបន្ទាប់ពីទទួលជ័យជម្នះ Man United ក្នុងលទ្ធផល 2-0 នៅ Emirates កាលពីថ្ងៃអាទិត្យ។

ខ្សែបំរើសញ្ជាតិស្វ៊ីសបានស៊ុតបាល់ផ្លាតនឹងខ្សែការពារ Man United បញ្ចូលទីអោយក្រុមកាំភ្លើងធំ Arsenal នៅក្នុងពាក់កណ្តាលតង់ទីពីរ តែបានបង្ករបញ្ហាដល់កជើងរបស់គាត់ ហើយត្រូវដូរចេញនៅ 15នាទីក្រោយ។

ការប្រកួតបន្ទាប់របស់ក្រុមកាំភ្លើងធំ Arsenal គឺត្រូវធ្វើដំណើរទៅការកីឡាដ្ឋាន St. Mary’s របស់ក្រុម Southampton ដែលជាក្រុមមានខ្សែការពាររឹងមាំ។ ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវបន្តការខិតខំប្រឹងប្រែងរបស់ពួកដើម្បីប្រជែងយកកៅអី Top 4។

អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានបញ្ជាក់ប្រាប់អ្នកសារពត៌មាន The Metro ថា ក្រោយចប់ការប្រកួតទើបដឹងថាគាត់រងរបួស ហើយរបួសត្រង់កន្លែងចាស់។ ខ្ញុំមិនទាន់ដឹងទេថា គាត់អាចលេងបាននៅថ្ងៃពុធនេះរឺយ៉ាងណា។

ដំណើរផ្លូវរបស់ក្រុម Southampton ជួបការលំបាករដូវកាលនេះ ណាមួយក្រុមអ្នកគាំទ្រក្រុមកាំភ្លើងធំអាចនឹងត្រូវអាក់អន់ចិត្តដោយសារតែខ្លាចមិត្តរួមក្រុមលោកជំនួសគឺកីឡាករ Francis Coquelin៕

Leave a Reply

Your email address will not be published.


*


Scroll Up