Bayern Munich ហ៊ានអោយតំលៃខ្លួន Alexis Sanchez 55លានផោន

យោងតាមសារពត៌មាន Telegraph បានលើកឡើងថាក្រុម Bayern Munich ហ៊ានផ្តល់តំលៃខ្លួន 55លានផោនជូនកីឡាករ Alexis Sanchez ដែលកំពុងបន្តនៅទ្រឹងនៅលើការចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅ Arsenal។

របាយការណ៍នេះបានអះអាងថាក្លិបយក្សអាល្លឺម៉ង់មួយនេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយធំនៅលើកីឡាករអន្តរជាតិឈីលីនេះ ខណៈរូបគេសល់កិច្ចសន្យា 12 ខែទៀត។

លោក Carlo Ancelotti បានគិតរួចហើយអំពីរដូវកាលក្រោយបន្ទាប់ពីធ្លាក់ចេញពី Champions League និងបានអះអាងថាក្រុមរបស់លោកនឹងធ្វើរឿងអស្ចារ្យថ្មីម្តង។

របាយការណ៍នេះបន្តថា Paris Saint-Germain, Manchester City, Chelsea និង Juventus សង្ឃឹមថាបាន Sanchez ប៉ុន្តែក្រុមទាំងនេះនឹងខកបំណងព្រោះថា Bayern Munich នឹងធ្វើសកម្មភាពមុនពួកគេឆាប់ៗនេះតាមដែលអាចធ្វើបាន។

រហូតមកដល់ពេលនេះកីឡាករ Sanchez បានបដិសេធមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅ Arsenal ទេ។ ក្រុមកំាភ្លើងធំមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះគេនឹងចាកចេញបើសិនជា Arsenal បាត់បង់កៅអីក្របខ័ណ្ឌ Champions League ។

Alexis នៅតែបង្ហាញទំរង់លេងល្អរដូវកាលនេះ យ៉ាងណាគាត់មានអារម្មណ៍មិនសប្បាយចិត្តក្រោយឃើញទំរង់លេងរបស់ Arsenal ធ្លាក់ចុះជាមួយនឹងការចេញរបស់លោក Arsene Wenger ផងដែរ។

Arsenal នឹងត្រូវចំណាយប្រាក់ទ្រង់ទ្រាយធំ ដោយនេះជារឿងលំបាកក្នុងការទាក់ទាញ Sanchez អោយបន្តកិច្ចសន្យា មួយវិញទៀត វាក៏អាស្រ័យលើអនាគតអ្នកដឹកនាំ Arsenal រដូវកាលក្រោយ។

លោក Wenger នៅតែជាគ្រូគ្រូបង្វឹកដែលទទួលការចាប់អារម្មណ៍ខ្លាំង។ មានសំនួរជាច្រើនជុំវិញអនាគតរបស់គាត់ពីសំណាក់អ្នកគាំទ្រដែលទាមទារអោយគាត់ចុះចេញពីតំណែងនៅពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅរដូវក្តៅនេះ៕

Leave a Reply

Your email address will not be published.


*


Scroll Up