លោក Wenger ថាកាំភ្លើងធំ Arsenal វិះនឹងយកបាន Mbappe ទៅហើយ

លោក Arsene Wenger បានអះអាងថាកាលពីឆ្នាំមុនក្រុមកាំភ្លើងធំ Arsenal ជិតនឹងបានចុះហត្ថលេខាលើកីឡាករវ័យក្មេង Monaco កីឡាករ Kylian Mbappe ទៅហើយ និងថាពេលនេះ Arsenal នៅតែចង់បានរូបគេដដែល។

Mbappe បានក្លាយជាប្រធានបទមួយយ៉ាងក្តៅបំផុតនៅរដូវកាលនេះ ក្រោយជួយរកគ្រាប់បាល់អោយ Monaco បានគួរឱ្យភ្ញាក់ផ្អើលរហូតដល់ 24 គ្រាប់។

លោក Wenger បានសារភាពថាលោកចាប់អារម្មណ៍ Mbappe ជាយូរមកហើយ ព្រមទាំងបានពន្យល់ថាឆ្នាំទៅគាត់ស្ទើរតែបានចុះហត្ថលេខាយករូបគេមកចូលរួមជាមួយ ​Arsenal មុនពេលដែលគាត់យល់ព្រមកិច្ចព្រមព្រៀងថ្មីរបស់ Monaco។

លោក Wenger ប្រាប់ Standard Sport៖ Mbappe នឹងប្រាប់អ្នកថាខ្ញុំបានទៅដល់ផ្ទះរបស់គេកាលពីឆ្នាំមុនដើម្បីព្យាយាមបញ្ចុះបញ្ចូលគាត់ យ៉ាងតឹងរឹង។ ពេលនោះរូបគេកំពុងផុតកិច្ចសន្យា តែអ្នកចាត់ការ Monaco បានសម្រេចចិត្តបន្តកិច្ចសន្យាជាមួយគាត់។

ប៉ុន្តែខ្ញុំអាចយល់បាន ដោយសារតែគាត់បានទទួលការបណ្តុះបណ្តាលនៅទីនោះ ចុងបញ្ចប់គេក៏សម្រេចចិត្តនៅទីនោះ។

បច្ចុប្បន្ន Mbappe ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅក្រុម Real Madrid និង Manchester United ស្របពេលដែលលោក Wenger យល់ថាគាត់នឹងជ្រើសរើសយក Arsenal ប្រសិនបើគាត់ចាកចេញពីក្របខណ្ឌ Ligue 1 មែន។

លោក Wenger បន្ថែម៖ តើគាត់មក Arsenal ទេ? ខ្ញុំមិនច្បាស់ដែរ វាឋិតលើគាត់។ អ្នកដឹងអ្វីដែលខ្ញុំព្យាយាមធ្វើនាពេលនេះ គាត់នឹងសម្រេចចិត្តទៅក្រុមណាដែលគាត់ចង់ ប្រហែល Real Madrid, Barcelona, Arsenal រឺ Manchester។

ខ្ញុំមិនដឹងថាគាត់អាចចូលរួមគ្ុរមណាទេ រឺប្រហែលគាត់សម្រេចនៅ Monaco មួយឆ្នាំបន្តទៀត៕

Leave a Reply

Your email address will not be published.


*


Scroll Up