អ្នកតំណាងរបស់ Giroud ថាគាត់ចង់នៅ Arsenal រយៈពេលវែង

អ្នកតំណាងកីឡាករ Olivier Giroud បានច្រានចោលការផ្លាស់ប្តូរទៅ Marseille ព្រមទាំងបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះចង់នៅ Arsenal រយៈពេលវែងបន្តទៀត។

ភាគីក្របខ័ណ្ឌ Ligue 1 បានកំណត់ថាកីឡាករ Giroud គឺជាកីឡាករអាទិភាពម្នាក់ដែលគេចង់បាននៅរដូវក្តៅនេះ តែក្រោយមកលោក Arsene Wenger បានបញ្ជាក់ថាពួកគេមិនបានធ្វើការទំនាក់ទំនងមក Giroud សោះ។

លោក Michael Manuelo ជាអ្នកតំណាងអោយកីឡាករ Giroud បាននិយាយថា កីឡាករអន្តរជាតិបារាំងផ្តោតលើក្រុមកាំភ្លើងធំ Arsenal តែប៉ុណ្ណោះ និងមិនទាន់បានចរចារជាមួយក្លិបផ្សេងទៀតទេ។

តាមរយៈ Foot Mercato លោកថា៖ វាមិនមែនជាការពិតទេ ដែលថា Giroud ធ្លាប់មានទំនាក់ទំនងជាមួយលោក Rudi Garcia។ Giroud គ្មានទំនាក់ទំនងជាមួយ Marseille ទេ។ Giroud ចង់ជួយក្រុមរបស់គាត់អោយបានជាប់វគ្គប្រកួតជំរួសការប្រកួត Champions League ។ យើងត្រូវសួរខ្លួនឯង នៅពេលដែលយើងដឹងច្បាស់ពីអ្វីដែលលោក Arsene Wenger កំពុងធ្វើនោះ។ យើងត្រូវគិតពីចំនុចវិជ្ជមាន និងអវិជ្ជមាន។

ថ្ងៃនេះ Giroud និងខ្ញុំសូមប្រកាសថា មិនមានការចរចារណាមួយនោះទេ ខ្ញុំជឿថានៅពេលអ្នកជាកីឡារកំពូលមួយរូប អ្វីដែលអ្នកត្រូវធ្វើមុនគេនោះគឺគិតពីក្លឹប។

លោក Manuelo ទទួចថា Giroud បានចុះកិច្ចសន្យាថ្មីជាមួយ Arsenal កាលពីខែមករាកន្លងមក ទាំងកីឡាករនិងក្លឹបកំពុងដើរលើផ្លូវតែមួយនាពេលនេះ។

លោកបានបន្ថែមថា៖ យើងនឹងមិននិយាយពីការចាប់អារម្មណ៍ពីសំណាក់ក្លឹបផ្សេងៗដូចជា Inter Milan, Marseille, Napoli រឺ Lyon ទេ អនាគតរបស់ Giroud មិនមានទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងរបស់គេឡើយ។ Giroud ផ្តោលលើអ្វីដែល Arsenal កំពុងធ្វើ ហើយមិនមានអ្វីប្រែប្រួលតាំងពីគាត់បន្តកិច្ចសន្យាមក។

ក្រោយនៅ Arsenal រយៈពេលប្រាំឆ្នាំមក ពេលនេះគាត់ចង់នៅបន្តរយៈពេលវែងទៀត។ គោលបំណងរបស់ Giroud គឺគាត់ចង់ធ្វើរឿងល្អៗនៅទីនោះ។ មានករណីខ្លះ ដូចជា…ប្រសិនបើគាត់ចែកផ្លូវគ្នាជាមួយ Arsenal មែន នោះវាមិនមែនជាចេតនារបស់គាត់ឡើយ៕

Leave a Reply

Your email address will not be published.


*


Scroll Up