Ozil ចរចារជាមួយ Fenerbahce ស្របពេលខ្លួនទារ 42លានផោនពី Arsenal

កីឡាករ Mesut Ozil ត្រូវបានគេរាយការណ៍ថាបានធ្វើកិច្ចចរចានៅលើការផ្លាស់ប្តូរនៅរដូវក្តៅទៅកាន់ Fenerbahce ប៉ុន្តែភាគីទួរគីហាក់មិនអាចទៅរួច ស្របពេលដែល Ozil ក៏ទាមទារ 42,2លានផោនពីកាំភ្លើងធំ Arsenal ដែរ នេះបើតាមសារពត៌មាន The Metro

កីឡាករអន្តរជាតិអាល្លឺម៉ង់មិនទាន់យល់ព្រមបន្តលើកិច្ចព្រមព្រៀងពេលបច្ចុប្បន្នរបស់គាត់ទេ បើទោះបីជាលោកធ្លាប់លើកឡើងថាលោកនឹងនៅ Arsenal ប្រសិនបើលោក Arsene Wenger នៅតែជាអ្នកដឹកនាំ Arsenal។

សេចក្តីរាយការណ៍នេះបានអះអាងថាកីឡាករ Ozil បានទំនាក់ទំនងជាមួយក្លឹប Fenerbahce រួចទៅហើយក្នុងការផ្លាស់ប្តូរទៅទូរគី ប៉ុន្តែមើលទៅមិនអាចធ្វើទៅរួចទេដោយសារបញ្ហាហិរញ្ញវត្ថុ។

នេះមិនមែនជាលើកទីមួយទេដែលកីឡាករ Ozil ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅក្លឹប Fenerbahce ម្យ៉ាងទៀតកាលពីមុនរូបគាត់ក៏សារភាពថាគាត់ជាអ្នកគាំទ្ររបស់ក្រុមនេះដែរ។

កីឡាករវ័យ 28ឆ្នាំនេះទទួលរងការរិះគន់យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រនៅរដូវកាលនេះ ជាពិសេសក្នុងអំឡុងពេលដែល Arsenal ធ្លាក់ទំរង់លេង។

អតីតកីឡាករ Real Madrid នេះរកបាន 11 គ្រាប់និង assist បាន9លើកក្នុងការប្រកួតទាំងអស់ដែលអាចនិយាយបានថាគាត់ធ្វើបានយ៉ាងល្អបំផុតបើប្រៀបធៀបកាលពីឆ្នាំមុនរូបគាត់ធ្វើបានតែ8គ្រាប់ប៉ុណ្ណោះ។

Ozil អាចរកគ្រាប់បាល់បាលក្នុងជំនួបរវាង Arsenal និង Middlesbrough រួមទាំង West Ham ផងដែរ តែអវត្តមានក្នុងការប្រកួតសំខាន់ជាមួយ Tottenham ។

បើសិនជាលោក Wenger បន្តនៅ Arsenal នោះលោកប្រាកដជាចង់រក្សាកីឡាករ Ozil នៅ Arsenal ដែរ ខណៈពេលដែលកីឡាករអន្តជាតិអាល្លឺម៉ង់នេះកំពុងទាមទារតម្លៃខ្លួបន 42,2លានផោន៕

Leave a Reply

Your email address will not be published.


*


Scroll Up