Cech មិនសប្បាយចិត្តជាមួយខ្សែរការពារក្រុមកាំភ្លើងធំ Arsenal ក្រោយបរាជ័យជាមួយ Tottenham

អ្នកចាំទី Petr Cech បានស្តីបន្ទោសខ្សែរការពាររបស់ក្រុមកាំភ្លើងធំ Arsenal នៅចំពោះគ្រាប់បាល់ដំបូងរបស់ក្រុម Tottenham ខណៈដែលក្រុមកាំភ្លើងធំបរាជ័យ 2-0 នៅ White Hart Lane ។

កីឡាករ Dele Alli ស៊ុតបាល់បញ្ចូលទីគ្រាប់ទីមួយអោយ Spur នាំមុខ Arsenal ដែលមានខ្សែរការពារទន់ខ្សោយ បើទោះបី Cech ព្យាយាមការពារបាល់យ៉ាងណាក្តី។

Petr Cech និយាយប្រាប់សារពត៌មាន The Metro ថា៖ នៅពេលដែលខ្ញុំបានសង្គ្រោះបាល់ពីជើង Eriksen បាន ខ្ញុំបានឃើញបាល់លោតទៅឆ្ងាយ ខ្ញុំគិតថាយើងមានសុវត្ថិភាពហើយ ប៉ុន្តែវាប្រែក្លាយជាបាល់បំប៉ោងសំណាញ់ទៅវិញ។

ក្រុមមាន់ខ្នាយមាសចំណាយត្រឹមតែ2នាទីប៉ុណ្ណោះអាចរកគ្រាប់បាល់ទីពីររបស់ខ្លួនបាន ដោយបាល់ Penalty ក្រោយកីឡាករ Gabriel សាងកំហុសលើខ្សែរប្រយុទ្ធ Spur កីឡាករ Harry Kane។

ការបរាជ័យនេះបានធ្វើឱ្យក្រុម Arsenal តាមពីក្រោយក្រុមចំណាត់ថ្នាក់លេខបួនចំនួនប្រាំមួយពិន្ទុ ប៉ុន្តែកាំភ្លើងធំនៅមានមួយប្រកួតក្នុងដៃ។ Cech ទទួលស្គាល់ថាពួកគេពិបាកធានារកកៅអីក្របខ័ណ្ឌ Champions League ណាស់។

លោកថា គ្រាប់ទីមួយធ្វើអោយគេមានសង្ឃឹមតិចៗ តែគេរកគ្រាប់បាល់ទីពីរបានយ៉ាងលឿន នេះបានធ្វើអោយគេជោគជ័យមួយរយភាគរយ។ យើងត្រូវតែឈ្នះការគ្រប់ប្រកួតដែលនៅសល់។

ការប្រកួតដែលនៅសល់ទាំងបួនរបស់ក្រុមកាំភ្លើងធំ Arsenal គឺត្រូវប្រកួតជាមយយក្រុម Manchester United, Southampton, Stoke និងក្រុមឆ្មាខ្មៅ Sunderland៕

Leave a Reply

Your email address will not be published.


*


Scroll Up