Ozil ទាមទារ 30មុឺនផោនក្នុងមួយសប្តាហ៍ទើបព្រមបន្តកិច្ចសន្យាថ្មីជាមួយ Arsenal

កីឡាករ Mesut Ozil បានបដិសេធលើតម្លៃខ្លួនដែល Arsenal ផ្តល់អោយ 25មុឺនផោនក្នុងមួយសប្តាហ៍ ហើយទាមទារតម្លៃខ្លួនថ្មីរហូតដល់ 30មុឺនផោនក្នុងមួយសប្តាហ៍ទើបព្រមចុះកិច្ចព្រមព្រៀងថ្មី នេះបើយោងតាមសារពត៌មាន The Daily Mail

កីឡាករអន្តរជាតិអាល្លឺម៉ង់នៅសល់កិច្ចសន្យាតែជាងមួយឆ្នាំទៀតនឹងចាកចេញពី Arsenal ដែលបច្ចុប្បន្នលោកទទួលបានប្រាក់ខែ14មុឺនផោនក្នុងមួយសប្តាហ៍ បានបដិសេធការតំឡើងប្រាក់ខែដ៏ធំមួយពីសំណាក់ Arsenal។

កីឡាករវ័យ 28 ឆ្នាំរូបនេះបានជូនដំណឹងដល់ក្រុមកាំភ្លើងធំ Arsenal ថាលោកចង់បានប្រាក់ខែរហូតដល់ 30មុឺនផោនក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់រងចាំដល់ចប់រដូវកាលទេ។

សេចក្តីរាយការណ៍នេះបានអះអាងថាក្រុម Arsenal មានការស្ទាក់ស្ទើរក្នុងការបំពេញតាមការទាមទាររបស់លោក ព្រោះតម្លៃខ្លួនមិនសមនឹងសមត្ថភាពរបស់គាត់ទេក្នុងឆ្នាំនេះ។

យ៉ាងណាមិញ ក្រុម Fenerbahce ក៏បានផ្តល់ការចាប់អារម្មណ៍ណាស់ដែរលើ Ozil នេះអាចជាកត្តាម្យ៉ាងដែលអាចបង្ខំឱ្យគាត់ដើម្បីកាត់បន្ថយការទាមទាររបស់គាត់។

សារពត៌មាន The Daily Mail បានបញ្ចាក់ថាបើសិនជា Ozil បដិសេធតម្លៃខ្លួនដែល Arsenal ផ្តល់អោយមែននេាះ Arsenal នឹងលក់គាត់នៅរដូវក្តៅនេះ ជាជាងអនុញ្ញាតឱ្យគាត់ចាកចេញដោយឥតគិតថ្លៃនៅឆ្នាំក្រោយពេលដែលកិច្ចសន្យារបស់គាត់បានផុតកំណត់។

ជាការពិតណាស់ វាអាចនឹងអាស្រ័យលើថាតើលោក Arsene Wenger នៅតែបន្តដឹកនាំ Arsenal និងមានកៅអីសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយដែររឺទេ។

ទោះបីជាមានរឺមិនមាន ច្បាស់ណាស់ថានឹងមានការផ្លាស់ប្តូរកីឡាករច្រើននៅរដូវក្តៅនេះ ស្របពេលដែលកីឡាករមួយចំនួននឹងបញ្ចប់កិច្ចសន្យា៕

Leave a Reply

Your email address will not be published.


*


Scroll Up