កាំភ្លើងធំ Arsenal អោយ Oxlade-Chamberlain 100,000 ផោន ក្នុងមួយសប្តាហ៍

ក្រុមកាំភ្លើងធំ Arsenal បានត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្តល់ជូនដល់កីឡាករ Alex Oxlade-Chamberlain នូវកិច្ចព្រមព្រៀងថ្មីមួយដែលមានតម្លៃ 100,000 ផោនក្នុងមួយសប្តាហ៍ដើម្បីអោយរូបគេបន្តនៅ Arsenal បើយោងសេចក្តីរាយការណ៍របស់ The Mirror

បច្ចុប្បន្នកិច្ចសន្យារបស់ខ្សែបម្រើនេះនឹងផុតកំណត់នៅរដូវក្តៅខាងមុខ ប៉ុន្តែ Arsenal ចង់ចាប់ផ្តើមការចរចាអោយហើយនៅសប្តាហ៍ក្រោយ។

លោក Arsene Wenger បានបញ្ជាក់ថាបច្ចុប្បន្ននេះគាត់សង្ឃឹមតិចតួចណាស់ដើម្បីរក្សាអតីតកីឡាកររបស់ក្រុម Southampton អោយនៅ Arsenal បន្ទាប់ពីលេចលឺថា Liverpool និង Manchester United កំពុងចាប់អារម្មណ៍រូបគេ ។

អ្នកចាត់ការ Arsenal បានព្រថា Arsenal នឹងខាតបង់ធំប្រសិនបើ Oxlade-Chamberlain ចាកចេញ ព្រមទាំងបានស្នើរសំុអោយគាត់បន្តនៅ Arsenal រយៈពេល 10 ឆ្នាំខាងមុខទៀត។

កីឡាករវ័យ 23 ឆ្នាំរូបនេះ បានបញ្ជាក់រួចមកហើយកាលពីដើមរដូវកាលថា រូបគេនឹងចាកចេញប្រសិនបើគាត់មិនអាចបានចូលលេងទៀតទាត់ទេនេាះ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រូបគេលេងបានល្អគួរអោយចាប់អារម្មណ៍បំផុត។ របាយការណ៍នេះបានបញ្ជាក់ថាក្រុមកាំភ្លើងធំ Arsenal បានតាំងចិត្ដរក្សាទុកគាត់ ព្រមទាំងត្រៀមខ្លួនរួចរាល់ក្នុងការតំឡើងតំលៃខ្លួនរបស់គាត់។

Oxlade-Chamberlain បានបង្ហាញខ្លួន 41 លើកអោយ Arsenal នៅរដូវកាល នេះប៉ុន្តែបានចូលក្នុងទីលានតែ 23 លើកប៉ុណ្ណោះ ហើយត្រូវបានគេមើលឃើញថាការប្រកួតដែលគេបានចូលរួមនោះគឺគ្រប់គ្រាន់ដើម្បីទាក់ទាញគាត់នៅជាមួយ Arsenal ។

លោក Wenger បានសរសើរយ៉ាងខ្លាំងលើ Oxlade-Chamberlain តែគាត់នៅតែមិនអាចជាប់ជាជំរើសដំបូងដដែល នោះហើយបានធ្វើអោយមានការយល់ច្រលំជំុវិញកិច្ចសន្យាថ្មី៕

Leave a Reply

Your email address will not be published.


*


Scroll Up