លោក Wenger មិនសោកស្តាយទេដែលមិនបានចុះហត្ថលេខាលើកីឡាករ Jamie Vardy រដូវក្តៅមុន

លោក Arsene Wenger បាននិយាយថាលោកមិនសោកស្តាយទេដែលមិនបានចុះហត្ថលេខាលើកីឡាករ Jamie Vardy ពីក្រុម Leicester ក្នុងអំឡុងពេលទីផ្សារដោះដូរនៅរដូវក្តៅមុន។

តាមរយៈ Arsenal.com ថា ក្រុមកាំភ្លើងធំត្រូវបានគេរាយការណ៍ថាមានបំណងលើជំរើសជាតិអង់គ្លេសនេះប៉ុន្តែ Vardy ជ្រើសរើសនៅបន្តឯកីឡដ្ឋាន The King Power ដដែល។

ការប្រកួតយប់ថ្ងៃពុធនៅឯកីឡដ្ឋាន Emirates នឹងបង្ហាញពីភាពខុសគ្នាខ្លាំងរបស់ Jamie Vardy លើកាំភ្លើងធំ Arsenal។

តាមសេចក្តីរាយការណ៍មួយត្រូវបានគេជឿថាការផ្ទេរកីឡាករវ័យ 30 ឆ្នាំបានខិតជិតក្លាយជាការពិតទៅហើយប៉ុន្តែ Vardy ខ្លួនគាត់ផ្ទាល់សម្រេចចិត្តបដិសេធ Arsenal។

ក្នុងសន្និសីទកាសែតមុនការប្រកួតលោក Arsene Wenger ថាគាត់មិនសោកស្តាយទេដែលមិនបានចុះហត្ថលេខាលើកីឡាកររបស់ Leicester នោះ។

លោក Wenge៖ ខ្ញុំមិនស្តាយទេ យើងបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់ តែយើងត្រូវគោរពការសំរេចចិត្តរបស់កីឡាករ។

ការនាំយកកីឡាករ Vardy នេះបានកើតឡើងនៅមុនពេលប្តូរតួនាទី Alexis Sanchez មកជាខ្សែបំរើប្រយុទ្ធកណ្តាល និងមុនពេលការរងរបួសរបស់កីឡាករ Danny Welbeck ហើយងាកមកសម្រេចចុះហត្ថលេខាលើ Lucas Perez ជំនួសវិញ។

Arsenal មានជម្រើសកាន់តែច្រើនឡើងរហូតមកដល់ពេលបច្ចុប្បន្ននេះ លោក Wenger បាននិយាយថា Vardy ជាខ្សែប្រយុទ្ធដែលយើងចង់បាន តែមិនអាចធានាកៅអីរបស់គេនៅក្នុង Arsenal បានទេ។ដូច្នេះមិនមានអ្វីអោយសោកស្តាយក្រោយបរាជ័យនាំយក Jamie Vardy នោះឡើយ។ ខ្សែប្រយុទ្ធរបស់ Leicester ស៊ុតបញ្ចូលទីបាន 24 គ្រាប់នៅក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន តែរដូវកាលនេះរូបគេទើបតែបង្ហាញខ្លូនបានតែ 11 ប្រកួតប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.


*


Scroll Up