លោក Wenger សរសើរការតាំងចិត្តរបស់កីឡាករ Arsenal នៅពេលដែលពួកគេបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup

លោក Arsene Wenger បានសរសើរកីឡាកររបស់លោកដែលបានបង្ហាញការតាំងចិត្តលេងរហូតអាចផ្តួលក្រុម Manchester City ឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ។

Arsenal ទទួលរងសម្ពាធយ៉ាងខ្លាំងក្នុងពាក់កណ្តាលតង់ទីមួយ តែក្រុមរបស់លោក Pep Guardiola មិនអាចរកគ្រាប់បាលបានទេ ដោយមានការរំខានពីខ្សែការពាររបស់ Arsenal។

ប្រាំបួននាទីក្រោយកីឡាករ Sergio Aguero ជួយអោយ Man City នាំមុខមុនមួយគ្រាប់ Arsenal បានវាយបកវិញបានយ៉ាងល្អដោយកីឡាករ Nacho Monreal ដោយសហការបញ្ជូនបាល់ពីកីឡាករ Alex Oxlade-Chamberlain តាមស្មើរ 1ទល់នឹង1 រួច Alexis Sanchez ស៊ុតបញ្ចូលទីមួយគ្រាប់ទៀតនៅម៉ោងបន្ថែមយកឈ្នះលើ Man City លើលទ្ធផល 2-1។

គ្រូបង្វឹកក្រុម Arsenal បានសរសើរចិត្តគំនិតក្រុមរបស់គាត់ក្រោយពួកគេបានឈានដល់វគ្គផ្តាច់ព្រ័ត្រពាន FA Cup លើកទីបីក្នុងរយៈពេលបួនឆ្នាំ។

លោកបាននិយាយនៅក្នុងសន្និសីទកាសែតក្រោយការប្រកួតថា៖ ខ្ញុំមានអារម្មណ៍ថាវាគឺជាបទពិសោធន៍ធំមួយសម្រាប់យើងថ្ងៃនេះ។ វាជាការធ្វើតេស្តផ្លូវចិត្តដ៏ធំដោយសារមនុស្សជាច្រើននាក់ចោទសួរថា តើយើងអាចធ្វើបានទេក្នុងកាលៈទេសៈដូចនេះ? នោះហើយជាមូលហេតុដែលធ្វើអោយខ្ញុំមានមោទនភាពខ្លាំងណាស់ដល់កីឡាករទាំងអស់។

កីឡាករ Arsenal បង្ហាញការសហការគ្នាបានយ៉ាងល្អ ក្រោមសម្ជាធនៃគួរប្រកួតក្នុងពាក់កណ្តាលតង់ទីមួយ។ លោក Wenger សង្ឃឹមថាក្រុមរបស់គាត់អាចយកទំនុកចិត្តដែលទទួលបានពីជ័យជម្នះកាលពីថ្ងៃអាទិត្យនេះ ទៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេដែលនៅសល់ក្នុងការដណ្តើមយកកៅអីលេខបួន ហើយវាអាចនឹងក្លាយជាកំណត់ត្រាទី21របស់អ្នកចាត់ការសញ្ជាតិបារាំងនេះផងដែរ។

Leave a Reply

Your email address will not be published.


*


Scroll Up