កាំភ្លើងធំ Arsenal សំលឹងមើលខ្សែការពារថ្មីមួយរូប Van Dijk

ក្រុមកាំភ្លើងធំ Arsenal ចង់បានខ្សែការពាររបស់ក្លិប Southampton គឺកីឡាករ Virgil van Dijk ស្របពេលកីឡាករបីរូបត្រឡប់មកជួយលោក Arsene Wenger វិញនារដូវក្តៅនេះ បើយោងតាមសារពត៌មាន The Mirror

កាលពីយប់ថ្ងៃចន្ទ លោក Wenger បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយប្ដូរទំរង់លេងថ្មី 3-4-3 នៅទឹកដីរបស់ Middlesbrough ហើយជួយអោយ Arsenal ទទួលបានបីពិន្ទុក្រោយទទួលជ័យជម្នះ 2-1 មក។

តាមសេចក្តីរាយការណ៍នេះបានអះអាងថាអ្នកចាត់ការសញ្ជាតិបារាំងនេះមានបំណងប្រើទំរង់លេងថ្មីដដែលនេះ ព្រមជាមួយគំនិតចង់នាំយកខ្សែការពារកណ្តាលសញ្ជាតិហូឡង់នៅរដូវក្តៅនេះដើម្បីពង្រឹងវិស័យការពាររបស់ខ្លួន។

ខ្សែការពារ Southampton​ កីឡាករ Van Dijk ត្រូវបានគេរំពឹងថានឹងចាកចេញពីទឹកដី St Mary នៅរដូវក្តៅនេះ ស្របពេលដែលមានការភ្ជាប់ទំនាក់ទំនងជាមួយ Chelsea និងក្រុម Manchester City ផងដែរ។

Arsenal ក៏ត្រូវបានគេដឹងដែរក្នុងការផ្លាស់ប្តូរមួយលើកីឡាករ Sead Kolasinac របស់ Schalke ក្នុងពេលដ៏ខ្លីខាងមុខនេះ។

Arsenal មានខ្សែការពារទន់ខ្សោយ ខណៈដែល Hector Bellerin និង Shkodran Mustafi កំពុងធ្លាក់ទំរង់លេងគួរអោយកត់សំគាល់ ទោះបីជាបញ្ហារបួសកជើងរបស់គាត់បានជាសៈស្បើយក៏ដោយ។

Van Dijk នឹងក្លាយជាការចុះហត្ថលេខាធំសំរាប់ Arsenal និងអាចនាំមកនូវទំនុកចិត្តក្នុងតំបន់ការពារអោយកាន់តែប្រសើរ។

លោក Wenger បានបញ្ជាក់ថាកីឡាករបូនរូបនឹងត្រឡប់មកជួយ Arsenal ក្នុងការប្រកួត FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យជាមួយក្រុម Manchester City។ តែខណៈនេះមានកីឡាករតែបីរូបទេបានត្រឡប់ចូលហ្វឹកហាត់៕

Leave a Reply

Your email address will not be published.


*


Scroll Up