ក្រុមកាំភ្លើងធំ Arsenal ពិភាក្សាជាមួយ Deportivo លើការផ្លាស់ប្តូរបស់ Lucas Perez

ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយក្រុម Deportivo La Coruna លើការផ្លាស់ប្តូរលើកីឡាករ Lucas Perez បើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ

កីឡាករវ័យ 28 ឆ្នាំនេះបានបង្ហាញខ្លួនអោយកាំភ្លើងធំបានតែពីរដងប៉ុណ្ណោះ តាំងពីចាកចេញពីក្របខ័ណ្ណ Liga មក Premier League កាលពីរដូវក្តៅមុន។

ទោះបី Perez មានភាពសប្បាយរីករាយនៅភាគខាងជើងទីក្រុងឡុងដ៏ក៏ដោយ តែគាត់ក៏ខកចិត្តដែរដោយសារមិនអាចបង្ហាញខ្លួនលើទីលាន មិនអាចក្លាយជាជំរើសដំបូង ដូចនេះទើបមានបំណងចាកចេញទៅក្រុមផ្សេង។

ក្លិប Deportivo ត្រូវបានរាយការណ៍ថាមានបំណងខ្ចីជើងគាត់រយៈពេលយូរពី Arsenal។

មិនសូវបានបង្ហាញខ្លួនពេញលេញអោយ Arsenal មែនពិតតែ Perez ក៏អាចរកគ្រាប់បាល់បានចំនួនប្រាំពីរគ្រាប់ដែរ រូបគេបានធ្វើអោយអ្នកគាំទ្រពេញចិត្តច្រើនគួរសម។

Perez ត្រូវបានគេគិតថាអាចនឹងចូលរួមជាមួយក្រុមជម្រើសជាតិអេស្ប៉ាញសំរាប់ការប្រកួត World Cup ខាងមុខនេះ ប៉ុន្តែទាមទារការប្រកួតទៀងទាត់ជាមុនសិន។

Perez ក៏បានបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅក្រុម West Ham ដែរក្នុងសប្តាហ៍នេះ បើតាមការគិត Arsenal ប្រាកដជាចង់អោយគាត់ផ្លាស់ទៅក្រៅអង់គ្លេសវិញជាជាងផ្លាស់ទៅគូប្រជែងក្នុងក្របខ័ណ្ឌ Premier League ។

គួររំលឹកផងដែរថា Perez បង្ហាញខ្លួនចុងក្រោយក្នុងខែមីនាក្នុងការប្រកួតពានរង្វាន់ FA Cup ទទួលជ័យជម្នះលើ Lincoln នៅក្នុងលទ្ធផល 5-0។

បើក្រឡេកមើលឪកាសក្លាយជាជំរើសដំបូងវិញ Perez ត្រូវប្រជែងជាមួយកីឡាករ Alexis Sanchez, Olivier Giroud និងកីឡាករ Danny Welbeck មួយវិញទៀត Arsenal គ្រោងនឹងនាំយកខ្សែប្រយុទ្ធកំពូលនៅរដូវក្តៅនេះ ដូចនេះជំរើសដំបូងហាក់ដូចជាពិបាកណាស់៕

Leave a Reply

Your email address will not be published.


*


Scroll Up