លោក Wenger ពន្យល់មូលហេតុដែលលោកផ្លាស់ប្តូរទំរង់លេង

លោក Arsene Wenger បានពន្យល់ពីមូលហេតុដែលគាត់បានផ្លាស់ប្តូរទំរង់លេងពេលធ្វើដំណើរទៅប្រកួតក្នុងទឹកដីរបស់ Middlesbrough កាលពីយប់ថ្ងៃច័ន្ទ។

ក្រុមកាំភ្លើងធំបានស្តារមុខមាត់វិញក្រោយបរាជ័យលើក្រុម Crystal Palace ដោយបានយកឈ្នះ Middlesbrough លទ្ធផល 2-1 ស៊ុតបញ្ចូលទីដោយកីឡាករ Alexis Sanchez និងកីឡាករ Mesut Ozil ។

លោក Wenger បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមុនពេលការប្រកួត ក្រោយបានឃើញ Line Up របស់លោកក្នុងទំរង់ 3-4-3។

លោកបានពន្យល់តាមរយៈ BBC ​Sport ថា៖ ខ្ញុំមានអារម្មណ៍ថាយើងលេងបាល់វែងមានស្ថិរភាពជាង។ យើងទទួលរងការរំខាន និងប្រឈមមុខផ្ទាល់ពីសំណាក់គួរប្រកួត។ ក្នុងការប្រកួតជាមួយ Palace យើងគ្រប់គ្រងបាលបានច្រើនជាងរហូតដល់ 70% តែគួរអោយស្តាយយើងនៅតែចាញ់។

នៅពេលដែលកីឡាករខ្វះទំនុកចិត្ត យើងចង់បានគ្រាប់បាល់ ពេលខ្លះយើងគ្រាន់តែផ្លាស់ប្តូរប្រព័ន្ធលេងវាអាចជួយបាន និងអាចជឿថានឹងមានអ្វីខុសផ្លែកពីគ្នា ។

ក្រោយទទួលជួយជម្នះមក ក្រុមកាំភ្លើងធំ Arsenal បន្តតាមពីក្រោយក្រុមលេខបួនចំនួនប្រាំពីរពិន្ទុដោយមានមួយប្រកួតក្នុងដៃ។ លោក Wenger ថាលោកមិនបោះបង់ឳកាសទៅវគ្គជម្រុះក្របខ័ណ្ឌ Champions League ឡើយ។

លោកបានបន្ថែម៖ យើងប្តេជ្ញាចិត្តនិងការផ្តោតអារម្មណ៍លើការលេងបានល្អ តែមិនល្អឥតខ្ចោះនោះទេ។ ក្រោយលទ្ធផល 1-1 យើងអាចប៉ាន់ស្មាន និងរៀបចំដើម្បីយកឈ្នះ។

ជាបទពិសោធន៍ធំមួយ ដែល Middlesbrough បានផ្ដល់អ្វីគ្រប់យ៉ាង។ ជាមួយគ្នានេះដែរវាក៏ជាឱកាសចុងក្រោយរបស់ពួកគេក្នុងការរក្សាខ្លួនក្នុងលីកកំពូល។

មួយវិញទៀតឳកាសដណ្តើមកៅអី Top4 នៅតែមាន យើងដឹងថាយើងត្រូវតែឈ្នះដាច់ខាត។ ពេលនេះយើងមានពេលសំរាកសំរាប់ត្រៀមខ្លួនប្រកួត FA Cup រួចត្រឡប់មកការប្រកួតក្នុងលីកវិញ។

ការសម្រេចចិត្តផ្លាស់ប្តូរទំរង់លេងរបស់លោក Wenger បានបង្កើតការទាក់ទាញ នឹងទទួលការតបស្នងវិញក្រោយបានបីពិន្ទុ។ តើគាត់នឹងបន្តប្រព័ន្ធលេងនេះពេលប្រកួតជាមួយ Manchester City នៅចុងសប្តាហ៍នេះដែររឺទេ?

Leave a Reply

Your email address will not be published.


*


Scroll Up