Arsenal យល់ព្រមប្រាក់ឈ្នួល30មឺុនផោនរបស់ Sanchez បំបែកកំណត់ត្រាកីឡាករថ្លៃបំផុតក្នុងក្របខ័ណ្ឌ Premier League

Arsenal នឹងផ្តល់ជូនប្រាក់ឈ្នួល30មុឺនផោនក្នុងមួយសប្តាហ៍ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានដល់កីឡាករអន្តរជាតិឈីលីក្នុងក្របខ័ណ្ឌ Premier League។

ពត៌មាននេះកើតឡើងស្របពេលដែលកិច្ចសន្យារបស់គេបានអូសបន្លាយដ៏យូរនៅរដូវកាលនេះ។

Arsenal បានបង្ហាញភាពស្ទាក់ស្ទើររបស់ខ្លួនចំពោះកីឡាករពីររូប គឺ Mesut Ozil និង Alexis Sanchez ដែលកំពុងតែស្វែងរកកិច្ចព្រមព្រៀងថ្មី។

ឥឡូវនេះបើយោងតាមសេចក្តីរាយការណ៍មួយបានលើកឡើងថា លោក Arsene Wenger និង Arsenal បានយល់ស្របតាមសំណើររបស់កីឡាករ Alexis នូវអ្វីដែលគាត់ចង់។

មានបានពាក្យចចាមអារាមជាច្រើនជុំវិញការផ្លាស់ប្តូរជាមួយនឹងសំណួរដែលចោទលើគោលបំណងរបស់ Arsenal។ ស្ថិតក្នុងចំណោមពាក្យចចាមអារាមទាំងនេាះ តោខៀវ Chelsea, PSG និង Juventus ក៏សម្លឹងមើលផងដែរលើកីឡាករ Alexis Sanchez។

ពេលនេះ Alexis Sanchez មើលទៅមិនចាកចេញពី Arsenal ទេ ហើយប្រហែលជាទទួលយកកិច្ចព្រមព្រៀងនេះហើយ។

លោក Arsene Wenger អាចជឿបានថានឹងបន្តភារៈកិច្ចជាអ្នកគ្រប់គ្រងនៅក្នុងក្រុម Arsenal ទៀត ស្របពេលដែល Arsenal ក៏បានផ្តល់កិច្ចសន្យាថ្មីពីរឆ្នាំដល់លោកផងដែរ ម្យ៉ាងទៀតលោកបានប្រាប់មិត្តភក្តិជិតស្និទ្ធរបស់គាត់ថាគាត់ចង់នៅជាអ្នកគ្រប់គ្រងនៅ Arsenal ដដែល។

បើសិនជាកិច្ចសន្យាថ្មីរវាងលោក Wenger និង Arsenal កើតឡើងមែន នោះនឹងបង្កើនកំហឹងដល់អ្នកគាំទ្រមួយចំនួនធំ ព្រោះថាពួគគេបានខកចិត្តនឹងការដឹកនាំរបស់លោក ព្រមទាំងទាមទារអោយលោកចាកចេញក្រោយពេលកិច្ចសន្យាបច្ចុប្បន្តរបល់លោកបញ្ចប់៕

Leave a Reply

Your email address will not be published.


*


Scroll Up