Arsenal ត្រៀមចាញលុយធំ 200លានផោន លើកីឡាករប្រាំរូបនៅរដូវក្តៅនេះ

លោក Arsene Wenger នឹងត្រូវអនុញ្ញាតឱ្យចំណាយប្រាក់ទ្រង់ទ្រាយធំនៅរដូវក្តៅខាងមុខនេះ ស្របពេលដែលគាត់កំពុងសម្លឹងមើលកីឡាករលំដាប់កំពូលទាំងប្រាំ បើយោងសារពត៌មាន The Mirror

កីឡាករទាំងប្រាំនោះមាន Alexandre Lacazette, Wilfried Zaha, Moussa Dembele, Kieran Tierney និង Jordan Pickford។

លោក Wenger នឹងត្រូវត្រួតពិនិត្យលើកីឡាករដែលអាចនឹងចាកចេញពី Arsenal មានដូចជា អ្នកចាំទី David Ospina, Olivier Giroud, Lucas Perez, Jack Wilshere Alex Oxlade-Chamberlain និងកីឡាករ Mesut Ozil។

របាយការណ៍នេះបានអះអាងបន្តថាលោក Arsene Wenger ខិតកាន់តែជិតការចុះហត្ថលេខាកុងត្រាថ្មីចំនួនពីរឆ្នាំ ទោះបីជាទម្រង់លេងរបស់ក្លិបធ្លាក់ចុះយ៉ាងណាក៏ដោយ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ 200លានផោនសំរាប់ប្រើប្រាស់ក្នុងការផ្ទេរកីឡាករ។

ក្រុមកាំភ្លើងធំ Arsenal ត្រូវបានផ្សារភ្ជាប់ជាយូរណាស់មកហើយលើការផ្លាស់ប្តូរមួយរបស់កីឡាករ Lacazette ពីក្រុម Lyon នៅរដូវក្តៅនេះ រួមទាំងកីឡាករ Dembele ពីក្រុម Celtic។ ចំណែក Zaha ត្រូវបានគេរំពឹងផងដែរថានឹងមកពីក្រុម Crystal Palace ស្របពេលដែល Tottenham ក៏ចង់បានរូបគេដែរ។

Tierney និងអ្នកចាំទី Pickford អាចនឹងជំនួស Ospina ក្រោយមានពត៌មានថាអ្នកចាំទីនេះមានបំណងចាកចេញ បើសិនជាគាត់មិនបានក្លាយជាជំរើសដំបូងនៅក្រុម Arsenal។

រដូវកាលនេះគេសង្កេតឃើញថា Arsenal ត្រូវរុះរើរចនាសម្ព័ន្ធកីឡាកររបស់ខ្លួន ទោះជាដូច្នោះក្តី ត្រូវផ្អែកលើ Arsenal ដែរ តើគេអាចបញ្ចប់រដូវកាលនេះដោយរបៀបណា? គេត្រូវបង្ហាញសម្ថភាពរបស់ក្រុមដើម្បីទាក់ទាញកីឡាករមានទេពកោសល្យកំពូលៗ ពិសេសក្របខ័ណ្ឌ Champions League៕

Leave a Reply

Your email address will not be published.


*


Scroll Up