Liverpool ហ៊ានចំណាយ 35លានផោនលើ Oxlade-Chamberlain

តាមរយៈសារពត៌មាន Telegraph បានអោយដឹងថា ក្រុមហង្សក្រហម Liverpool ត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយកញ្ចប់ទឹកប្រាក់35លានផោនលើ Alex Oxlade-Chamberlain រដូវក្តៅនេះ។

កិច្ចសន្យាជំរើសជាតិអង់គ្លេសនេះផុតកំណត់នៅរដូវក្តៅក្រោយ មិនទាន់មានការចរចារណាមួយនៅឡើយទេជាមួយកាំភ្លើងធំ Arsenal លើកិច្ចសន្យាថ្មី។

លោក Arsene Wenger ទទួលស្គាល់ថា Arsenal និងជួបញ្ហាធំបើសិនជាបាត់បង់ Oxlade-Chamberlain ទើបលោកព្យាយាមរក្សាខ្សែបំរើរូបនេះ។

ទោះយ៉ាងណាក្រុមហង្សក្រហម Liverpool កំពុងសាកចិត្ត Arsenal ដោយហ៊ានផ្តល់តំលៃខ្លួនរហូតដល់ 35លានផោន។ លោក Jurgen Klopp ត្រូវបានគេរាយការណ៍ថាពេញចិត្តលើកីឡាករ Oxlade-Chamberlain និងចង់នាំគាត់មកទឹកដី Anfield កាលពីដើមរដូវកាលមកម្លេះ។

គួររំលឹកដែរថា នៅដើមរដូវកាលកីឡាករវ័យ 23 ឆ្នាំរូបនេះធ្លាប់ថានឹងពិចារណាអំពីអនាគតរបស់គាត់ប្រសិនបើគាត់មិនជាប់ជាជំរើស XI ដំបូងទេនោះ។

បើសិនជាក្រុមហង្សក្រហម Liverpool អាចអោយ Oxlade-Chamberlain បង្ហាញខ្លួនទៀងទាត់គ្រប់ការប្រកួត នោះលោក Wenger រូមទាំងអ្នកគាំទ្រនឹងខកចិត្តក្រោយឃើញគាត់ចាកចេញ។

នៅរដូវក្តៅនេះទីផ្សារដោះដូរកីឡាកររបស់ Arsenal មើលទៅធំណាស់ ទាំងការចាកចេញ និងការនាំយកកីឡាករថ្មីមកពង្រឹងក្រុម។ អ្វីដែលសំខាន់នេាះគឺការសំរេចចិត្តត្រឹមត្រូវ ពោលគឺធ្វើអោយ Arsenal មានស្ថានភាពកាន់តែល្អនៅឆ្នាំក្រោយ៕

Leave a Reply

Your email address will not be published.


*


Scroll Up