Manchester City មានគំរោងដូរ Aguero យក Sanchez

ក្រុម Manchester City ចង់បានកីឡាករ Alexis Sanchez នៅរដូវក្តៅខាងមុខ ដោយប្តូរខ្សែប្រយុទ្ធ Sergio Aguero មកទឹកដី Emirates បើយោងតាមសារពត៌មាន Manchester Evening News

លោក Pep Guardiola ត្រូវបានគេរាយការណ៍ថាធ្លាប់បានជួបជាមួយកីឡាករសញ្ជាតិឈីលីកាលពីរូបលោកនៅ Barcelona ខណៈដែលកីឡាករ Sanchez ក៏ត្រូវបានជឿថារូបគេក៏ចង់ប្តូរទៅកាន់ក្រុមមេឃខៀវនេះដែរ។

វាជាដំណឹងអាក្រក់សំរាប់ Aguero ទាក់ទងនឹងពត៌មានខាងលើ ស្របពេលដែលរូបគេផ្ទាល់កំពុងបាត់បងទំនុកចិត្តពីអ្នកគ្រប់គ្រងក្រោយពេលមានវត្តមានកីឡាករ Gabriel Jesus។

Jesus, Leroy Sane និង Raheem Sterling កំពុងជាប់ក្នុងជំរើសរបស់លោក Guardiola ជាហេតុធ្វើអោយ Aguero ក្លាយជាកីឡាករបម្រុង។ ទោះបីជាចុះកិច្ចសន្យារបស់កីឡាករអន្តរជាតិអាហ្សង់ទីនមានរហូតដល់ទៅឆ្នាំ 2020 ក៏ដោយ តែអនាគតរបស់លោកនៅមិនច្បាស់លាស់ ម្យ៉ាងបើសិនជាមានវត្តមានកីឡាករ Sanchez មែនអាចនិយាយបានថាគាត់ខិតទៅដល់ទ្វារចេញហើយ។

Arsenal អាចនឹងយល់ស្របតាមសំណើរនេះ ព្រោះបើ Arsenal បណ្តោយអោយ Sanchez នៅរហូតដល់ចប់កុងត្រា នោះមានន័យថារូបគេអាចនឹងដើរចេញពី ​Arsenal ដោយគ្មានតំលៃខ្លួន។ ចំនុចអវិជ្ជមានគឺ បើសិនជា Sanchez ទៅនៅក្រុមមេឃខៀវមែន វានឹងក្លាយជារឿងលំបាកក្នុងការប្រជែងពានរបស់កាំភ្លើងធំ Arsenal ប៉ុន្តែភាគរយនៃការដោះដូរនេះបានត្រៀមរួចរាល់ហើយ។

កីឡាករវ័យ 28 ឆ្នាំរូបនេះមានឈ្មោះល្បីគ្រប់ពេលដែលគាត់បង្ហាញខ្លួនអោយ City និងរកបាន 25គ្រាប់នៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។

មួយរយៈចុងក្រោយនេះមានពាក្យចចាមអារាមជាច្រើនជុំវិញកីឡាករ Sanchez បើផ្អែកលើស្ថានភាពដ៏លំបាករបស់ Arsenal ពេលបច្ចុប្បន្ន គេអាចជឿជាក់ថាគាត់ប្រាកដជាចាកចេញ។ មួយវិញទៀត សមត្ថភាពរបស់ Aguero អាចសមស្របសំរាប់ Arsenal តែទោះជាយ៉ាងណា គាត់តម្រូវអោយ Arsenal ត្រូវមានកៅអីក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយសិន៕

Leave a Reply

Your email address will not be published.


*


Scroll Up