Walcott៖ យើងគ្មានអ្វីក្រៅពីពាក្យសុំទោសទៅកាន់អ្នកគាំទ្រទាំងអស់

ក្រោយបរាជ័យក្នុងលទ្ធផល 3-0 នៅឯកីឡដ្ឋាន Selhurst Park កាលពីយប់ថ្ងៃចន្ទ Theo Walcott ទទួលស្គាល់ថាក្រុម Crystal Palace ចង់ឈ្នះ ហើយត្រូវការពិន្ទុជាង Arsenal ទៅទៀតទើបយើងមិនអាចយកឈ្នះបាន។

ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ទម្រង់លេងកាន់តែខ្លាំងក្នុងការប្រកួតក្រៅទឹកដី បន្ទាប់ពីម្ចាស់ផ្ទះអាចបំប៉ោងសំណាញ់ទីបានបីគ្រាប់ ដោយកីឡាករ Andros Townsend, Yohan Cabaye និង Luka Milivojevic។

ប្រកួតចុងក្រោយប្រាំបីលើក Arsenal ចាញ់ប្រាំលើក លទ្ធផលនេះបានធ្វើឱ្យក្រុម Arsenal តាមពីក្រោយក្រុមលេខបួន Manchester City ចំនួនប្រាំពីរពិន្ទុ តែសល់មួយប្រកួតក្នុងដៃ។

ថ្លែងបន្ទាប់ពីការប្រកួតចប់ Walcott បានធ្វើការសុំទោសដល់អ្នកគាំទ្ររបស់ក្រុម Arsenal និងបានទទួលស្គាល់ថាក្រុមរបស់គាត់មិនអាចយកឈ្នះ Crystal Palace បានទេ។

ថ្លែងប្រាប់តាមរយៈទូរទស្សន៍ Sky Sports ថា៖ ពិតណាស់អ្នកគ្រប់គ្នាអាចបញ្ចេញគំនិតរបស់អ្នកបាន។ យើងទាំងអស់គ្នាមិនចង់ចាញ់ទេ យើងបានប្រឹងប្រែងណាស់តាមដែលអាចធ្វើបាន។ តែយើងទទួលលទ្ធផលខុសពីការរំពឹងទុក។ យើងគ្មានអ្វីក្រៅពីពាក្យសុំទោសទៅកាន់អ្នកគាំទ្រទាំងអស់។

អ្នកអាចមើលឃើញចាប់តាំងពីចាប់ផ្តើមការប្រកួតរហូតដល់ចប់ Crystal Palce ចង់ឈ្នះ ចង់បានពិន្ទុជាងយើងទៅទៀត។ ដូចខ្ញុំបាននិយាយមុននេះ ក្រុមកាំភ្លើងធំ Arsenal មិនដូចមុនទេ។

ក្រុមកាំភ្លើងធំ Arsenal ត្រូវអ្នកគាំទ្រសើចចំអក និងរិះគន់ក្នុងតង់ទីពីរ ក្រោយបញ្ចប់ការប្រកួត Walcott ទទួលស្គាល់ថា លោកសាកសមនឹងទទួលការរិះគន់នេះ។

លោកបានបន្ថែម៖ ចំនុចសំខាន់គឺយើងធ្វើអោយអ្នកគាំទ្រមិពេញចិត្ត។ យើងព្យាយាម តែមិនដូច Arsenal ពីមុនទេ។ ខ្ញុំគិតថាយើងបានស្តារមុខមាត់វិញហើយក្រោយប្រកួតនឹង Man City និងក្រុម West Ham។ យើងក៏មានការខកចិត្តខ្លាំងណាស់ដូចដែលអ្នកគាំទ្រមាន៕

Leave a Reply

Your email address will not be published.


*


Scroll Up