ចរចាមអារាម៖ Manchester City ខិតកាន់តែជិតលើកុងត្រារបស់ Alexis Sanchez

កីឡាករ Alexis Sanchez ជិតចាកចេញពី Arsenal ទៅចូលរួមជាមួយក្លិប Manchester City ក្នុងកញ្ចប់ទឹកប្រាក់ 50លានផោន កីឡាករនេះនឹងចូលរួមជាមួយមិត្តរួមជាតិឈីលីរបស់គាត់ក្រោមការដឹកនាំរបស់លោក Pep Guardiola នៅទឹកដី Etihad។

បើតាមសេចក្តីរាយការណ៍មកបានអោយដឹងថាគួរប្រជែងសំខាន់របស់ Arsenal បានឈានដល់ការចុះហត្ថលេខា Sanchez ហើយ។

ក្រុម Manchester City បានផ្តល់ភាពភ្ញាក់ផ្អើលមួយក្នុងការប្រជែងគ្នាចុះហត្ថលេខាលើកីឡាករ Alexis Sanchez នេះបើយោងតាមសេចក្តីរាយការណ៍នៅក្នុងប្រទេសឈីលី។


Cooperativa ថានៅអេមីរ៉ាតនឹងមានខ្សែប្រយុទ្ធថ្មី ហើយខិតជិតដល់ាករព្រមព្រៀងគ្នាហើយ។ ក្នុងទំនាក់ទំនងរវាងកីឡាករ Sanchez និងលោក Pep Guardiola រយៈពេលបីឆ្នាំនៅ Barcelona អាចនិយាយថាបានសម្រេចចិត្តក្នុងការផ្លាស់ប្តូរហើយ។

Man City ត្រូវចំណាយទឹកប្រាក់ប្រមាណ 50លានផោន ស្របពេលដែលកុងត្រារបស់ ​​Sanchez នៅ Arsenal បញ្ចប់នៅរដូវក្តៅឆ្នាំ 2018។ ផ្អែកលើទំនាក់ទំនងរវាង Sanchez និងលោក Pep Guardiola ត្រូវបានគេជឿថាខ្សែប្រយុទ្ធនេះអាចចូលរួមជាមួយក្រុមមេឃខៀវមែន៕

Leave a Reply

Your email address will not be published.


*


Scroll Up