លោក Mourinho ចង់បាន Ozil មកលេងអោយក្រុម Manchester United

លោក Jose Mourinho មានបំណងទាញយកប្រយោជន៍ពីភាពមិនប្រាកដប្រជាជុំវិញអនាគតរបស់កីឡាករ Mesut Ozil និងចង់នាំយកគាត់ទៅចូលរួមជាមួយបិសាចក្រហម Manchester United នៅរដូវក្តៅនេះបើយោងសារពត៌មាន The Mirror

សារពត៌មានដដែលបានអះអាងថា អ្នកដឹកនាំសញ្ជាតិព័រទុយហ្គាល់នេះនៅតែពេញចិត្តនិងគាំទ្រកីឡាករអន្តរជាតិអាល្លឺម៉ង់តាំងពីរគេទាំងពីរនៅ Real Madrid ព្រមទាំងយល់ឃើញថាគាត់ជាកីឡាករល្អបំផុតបើសិនគាត់មកលេងនៅទឹកដី Old Trafford ។

កិច្ចសន្យារបស់ Ozil នឹងផុតកំណត់នៅរដូវក្តៅក្រោយ ខណៈគាត់មិនទាន់យល់ព្រមកិច្ចព្រមព្រៀងថ្មីជាមួយលោក Arsene Wenge ទេដោយត្រូវរងចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះសិន។

មានការសង្ស័យមួយចំនួននៅលើសេចក្តីរាយការណ៍របស់សារពត៌មាននេះ តែ ទោះជាយ៉ាងណា សារពត៌មាន The Mirror បានបន្តអះអាងថាលោក Mourinho បានខឹងយ៉ាងខ្លាំងលើក្រុម Real Madrid ក្រោយលក់កីឡាករ Ozil ដោយគ្មានការអនុញ្ញាតពីរូបលោក ដោយការពិតលោក Carlo Ancelotti ឯណោះទេជាអ្នកដឹកនាំពេលនោះ មិនមែនលោក Mourinho ទេ។

Ozil បានបង្ហើបកាលពីមុនថាការសម្រេចចិត្តរបស់គាត់អាស្រ័យថាតើលោក Wenger នៅក្នុងក្លិបនេះរឺអត់ តែស្ថិតក្នុងស្ថានភាពបច្ចុប្បន្នអាចរំពឹងទុកបានថាលោក Wenger នឹងអាចទទួលបន្ទុកដឹកនាំដដែល។ កីឡាករវ័យ 28 ឆ្នាំរូបនេះជាញឹកញាប់ទទួលរងការរិះគន់ច្រើនជាងគេ ជាពិសេសក្នុងអំឡុងពេលដែល Arsenal ទទួលលទ្ធផលមិនល្អក្នុងការប្រកួតកន្លងមក។

បិសាចក្រហម Manchester United ត្រូវបានគេរំពឹងថានឹងចំណាយលុយធំជាថ្មីម្តងទៀតនៅរដូវក្តៅនេះ ហើយពិតជាអាចមានលទ្ធភាពផ្លាស់ប្តូរមួយជាអាទិភាពសម្រាប់កីឡាករ Ozil។

គេសង្កេតឃើញថាទំរង់លេងរបស់ Ozil បានត្រឡប់មកវិញពេលចុងក្រោយជាមួយនិងក្រុម West Ham ហើយបានជួយអោយ Arsenal ទទួលជ័យជម្នះ 3-0 និងត្រូវបានសង្ឃឹមថាធ្វើបានកាន់តែល្អជាងនេះទៀតពេលប្រកួតនិង Crystal Palace នៅថ្ងៃអង្គារ៍ម៉ោង2ទៀបភ្លឺនេះ៕

Leave a Reply

Your email address will not be published.


*


Scroll Up