Arsene Wenger៖ Alexis Sanchez ចង់បន្តនៅ Arsenal ហើយបញ្ហាជាប់គាំងកន្លងទៅ ដោយសារភ្នាក់ងាររបស់ Sanchez

លោក Arsene Wenger បានអះអាងថា Alexis Sanchez ចង់បន្តនៅជាមួយក្លិប ហើយបញ្ហាជាប់គាំងកន្លងទៅ ដោយសារក្លិបនិងភ្នាក់ងាររបស់គេមិនទាន់រកឃើញការព្រមព្រៀងណាមួយ។

តាមរយៈគេហទំព័រផ្លូវការ Arsenal៖ កីឡាករអន្តរជាតិឈីលីនៅសល់នៅកិច្ចសន្យារយៈពេល 14 ខែទៀត ហើយត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយការផ្លាស់ប្តូរចេញពីទឹកដី Emirates ។

Arsenal វិលមករកការប្រសើរវិញ បន្ទាប់ពីបានដើរលើផ្លូវដ៏ងងឹងប៉ុន្មានខែចុងក្រោយនេះ។ សប្តាហ៍មុនកីឡាកររបស់ ​Arsenal ពិតជាបង្ហាញទំរង់លេង និងសហការណ៍គ្នាបានយ៉ាងល្អសម្រាប់ក្លិប។ ក្រោយទទួលបាលមួយពិន្ទុពីក្រុម Manchester City និងបីពិន្ទុពីក្រុម West Ham United ជាសញ្ញាល្អមួយចំពោះដំណឹងនៃការផ្ទេរកីឡាករពេលខាងមុខ។

អស់រយៈពេលជាយូរមកហើយដែលកីឡាករ Alexis Sanchez ត្រូវបានគេភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរចេញពីក្លិប ប៉ុន្តែឥឡូវនេះលោក Arsene Wenger គិតថាកីឡាករអន្តរជាតិឈីលីចង់នៅទៅវិញ។

លោក Wenger បាននិយាយនៅក្នុងសន្និសីទកាសែតមុននោះថា៖ ខ្ញុំជឿថាគាត់ចង់បន្តនៅ យើងកំពុងស្វែងរកកិច្ចព្រមព្រៀងជាមួយភ្នាក់ងាររបស់គាត់។

អ្នកគ្រប់គ្រងសញ្ជាតិបារាំងនេះបានផ្ដល់យោបល់ថា Arsenal នឹងកំណត់អនាគតកីឡាករសញ្ជាតិឈីលីនេះក្នុងពេលដែលបង្អួចផ្ទេររដូវក្តៅបើក។

លោក Wenger បន្ត៖ ត្រូវរងចាំមើលតើពួកគេសប្បាយចិត្តនៅជាមួយយើងរឺទេ ទើបអាចស្វែងរកកិច្ចព្រមព្រៀងណាមួយបាន។

ដូច្នេះវាជាដំណឹងល្អមួយពីលោក Arsene Wenger គាត់ហាក់ដូចជាជឿជាក់ថា Alexis Sanchez ចង់នៅក្រុងឡុងដ៍ ហើយទំលាក់កំហុសទៅភ្នាក់ងាររបស់កីឡាករឈីលីវិញ។ សង្ឃឹមថាក្រុមកាំភ្លើងធំនឹងក្លាយជាជំរើសយ៉ាងល្អគ្រប់គ្រាប់ដល់ Sanchez នៅក្នុងរដូវក្តៅខាងមុខ៕

Leave a Reply

Your email address will not be published.


*


Scroll Up