នាយកប្រតិបត្តិក្លឹប Arsenal ផ្តល់ទឹកប្រាក់ 68,8លានអុឺរ៉ូអោយលោក Arsene Wenger

Arsenal និង Liverpool ត្រូវបានគេរាយការណ៍ថា ក្រុមទាំងពីរបានបង្ហាញពីចំណាប់អារម្មណ៍លើកីឡាករពាក់អាវលេខ17 Pierre-Emerick Aubameyang របស់ក្លិប Borussia Dortmund។

កីឡាករវ័យ 27 ឆ្នាំរូបនេះបានបង្ហាញទំរង់លេ​ ងយ៉ាងល្អនៅក្នុងក្លិបយក្យអាល្លឺម៉ង់របស់ក្របខ័ណ្ឌ Bundesliga រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន23គ្រាប់។

លោក Jurgen Klopp និងលោក Arsene Wenger កំពុងមានទំនាក់ទំនងជាខ្លាំង និងចង់បានខ្សែប្រយុទ្ធល្បីនេះមកកាន់ក្រុមរបស់ខ្លួន។

កីឡាករអន្ដរជាតិនេះក៏បានប្រាប់ពីបំណងរបស់គាត់ថាចង់ចូលរួមក្លិប Real Madrid ដើម្បីសម្រេចបំណងប្រាថ្នាជីតារបស់គាត់ ខណៈពេលដែលក្រុម Barcelona កំពុងបង្ហាញការចាប់អារម្មណ៍លើអតីតកីឡាកររបស់ក្រុម AC Milan ។

ពេលនេះនាយកប្រតិបត្តិក្លិប Borussia Dortmund លោក Hans-Joachim Watzke បានបង្ហាញថា ក្លិបនឹងរងចាំមើលការអោយតំលៃខ្លួនលើ Aubameyang ។

បើយោងតាមសារពត៌មាន The Mirror លោក Watzke បាននិយាយថា៖ យើងនៅមិនទាន់អាចផ្តល់ដំណឹងចំពោះការចាកចេញរបស់កីឡាករ Auba ពី Dortmund បាននៅឡើយទេ។ ប្រសិនបើយើងឈានដល់ចំណុចនោះមែន យើងនឹងពិភាក្សាគ្នាទៅវិញទៅមក យើងគោរពការសំរេចចិត្តរបស់ Auba គាត់នឹងទទួលតាមគំនិតរបស់គាត់។ ទោះជាយ៉ាងណា ក្រុមយក្យ អង់គ្លេសណាដែលមានបំណងចង់បានរូបគាត់ត្រូវហ៊ានទំលាក់ទំហំទឹកប្រាក់ធំមួយលើតំលៃខ្លួនគាត់។

តាមរយៈអ្នកអង្កេតការណ៍បាល់ទាត់ CIES៖ Aubameyang បច្ចុប្បន្នស្ថិតក្នុងកិច្ចសន្យាជាមួយក្រុម Dortmund រហូតដល់ឆ្នាំ 2020 និងមានតម្លៃ 68,8លានអុឺរ៉ូ។

Leave a Reply

Your email address will not be published.


*


Scroll Up